Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធី​វាយគង ជួង រគាំង ទូងស្គរ នៅវត្ត​ជម្ពូ​ព្រឹក្សា​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​វាយគង ជួង រគាំង ទូងស្គរ នៅ​វត្ត​ជម្ពូ​ព្រឹក្សា ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​។​

​ឆ្លៀត​នៅក្នុង​ឱកាស លោកជំទាវ​ក៏បាន​នាំយក នូវ គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ នមសកា​ថ្វាយបង្គំ​ព្រះ និង​បាន នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ​ផងដែរ ។​

ពិធី​នេះ​ប្រព្រឹត្តទៅ «​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ស្នើឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់ ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា​ទូទាំងប្រទេស ក្នុង​១​ថ្ងៃ ៥​ដង ដើម្បី​ជា​សារ​រំលឹក​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ត្រូវគោរព​តាម​វិធានការណ៍ «៣ ការពារ និង ៣​កុំ​»​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​៕

រក្សា​សិទ្ធ​ដោយ ៖ CEN​

×