Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ ការងារ​មិន​អំណោយផល​ល្អ កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ល្អ​បំផុត​អ្នក​គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​របស់​ខ្លួន​។ លុយកាក់ មិន​ល្អ​ប្រសើរ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​ចាញ់បោក​អ្នកដទៃ​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជា​ថ្ងៃ​ដ៏​ជោគជ័យ ដោយ​ទទួលបាន​លទ្ធផល​ល្អ​ជាច្រើន លុយកាក់ គួរ​បញ្ចេញ​ទុនវិនិយោគ នឹង​ទទួលបាន​ប្រាក់​ចំណេញ​យ៉ាង​ធំ​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូព្រេង​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយសារ​ការព្យាយាម​ម៉ឺងម៉ាត់​ក្នុង​ការងារ​របស់​អ្នក​។ លុយកាក់ ថ្នាក់លើ​ពេញចិត្ត​ហេតុនេះ​នឹង​មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ បាន​រង្វាន់​។ មនោសញ្ចេតនា​ជា​ថ្ងៃ​ដ៏​រីករាយ​, សុភមង្គល​៕

​ឆ្នាំ​ថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ល្អ​ប្រសើរ ដោយ​មាន​គំនិត​ច្នៃប្រឌិត​ច្រើន ហេតុនេះ​លទ្ធផល​ល្អ​ហួស​ពី​ការ​ស្មាន​។ លុយកាក់ ចំណាយ​ត្រូវ​ឲ្យ​តុល្យភាព​ជាមួយ​ចំណូល ដើម្បី​បញ្ចៀស​ធ្វើ​កូនបំណុល​គេ​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​៕

​ឆ្នាំ​រោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ សមស្រប​សម្រាប់​ការចរចា ចុះកិច្ចសន្យា​រកស៊ី ជំនួញ​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា គួរលៃ​ឲ្យមាន​ពេល​ច្រើន​ជាង​មុន​សម្រាប់​គូស្នេហ៍​របស់​អ្នក​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភក្តិ​រួម​ការងារ​។ លុយកាក់ ល្អប្រសើរ លទ្ធភាព​ឡើង​ប្រាក់ខែ​គឺ​ខ្ពស់បំផុត​។ មនោសញ្ចេតនា​គួរឲ្យ​មាន​ភាព​រ៉ូ​មែនទិច​ក្នុងទំនាក់ទំនង​គូស្នេហ៍ នោះ​ទើប​សញ្ចេ​ត​នានៅ​តែ​ផ្អែមល្ហែម​កក់ក្តៅ​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ព្យាយាម​ធ្វើការ​ជាមួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នាំ​ឲ្យ​អ្នក​សម្រេច​បាន​សិទ្ធិ​ផល​ច្រើន​គួរ​ជាទី​មោទនៈ​។ លុយកាក់ ហិរញ្ញវត្ថុ​ល្អ នឹង​មាន​ឱកាស​កើន​ចំណូល​ច្រើន​។ មនោសញ្ចេតនា​គួរ​ចេះ​រក្សា គោរព​ភាព​ឯកជន​របស់​គ្នា​នោះ​ទើប​ទំនាក់ទំនង​នៅ​រឹងមាំ ស្អិតរ​មួ​ត​៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល និង​ជោគជ័យ​។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​រកស៊ី តែ​ថ្ងៃ​នេះ​ពុំគួរ​វិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ ការងារ មិន​ត្រូវ​ចាប់​អារម្មណ៍​ច្រើនពេក​ដល់​ការងារ​អ្នកដទៃ គួរ​ប្រមូលផ្តុំ តែ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​បន្សល់​ទុក​រូប​ភាពមិន​ល្អ​ចំពោះ​ថ្នាក់លើ​និង​អ្នក​រួម​ការងារ​។ លុយកាក់ ថ្ងៃនេះ​មាន​ទាំង​រឿង​សប្បាយ និង​មិន​សប្បាយ​អំពី​លុយកាក់ មិន​ត្រូវ​ជឿទុកចិត្ត​ជ្រុល​លើ​អ្នកដទៃ ដើម្បី​បញ្ចៀស​ត្រូវ​ចាញ់បោក​។ មនោសញ្ចេតនា ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ប្រសិន​ដោះស្រាយ​មិនបាន​ល្អ​នឹង​ឥទ្ធិពល​អាក្រក់​ដល់​អាពាហ៍ពិពាហ៍​៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម​។ ការងារ មិន​ត្រូវ​បង្ក​ការរំខាន​ដល់​អ្នកដទៃ ដែល​នាំ​ឲ្យ​ឥទ្ធិព​លមិន​ល្អ​ដល់​ការងារ​របស់​ខ្លួនឯង​។ លុយកាក់​ល្អប្រសើរ ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ​។ មនោសញ្ចេតនា រីកចម្រើន​ល្អ​៕

​ឆ្នាំចរ ៖ រាសី​ធ្លាក់ចុះ​។ ការងារ គួរ​ធ្វើ​ឲ្យបាន​ល្អ​កិច្ចការ​របស់​ខ្លួន រួច​ហើយ​សឹម​យកចិត្តទុកដាក់​ដល់​កិច្ចការ​អ្នកដទៃ​។ លុយកាក់ ធ្លាក់ចុះ គួរ​គ្រប់គ្រង​ឲ្យ​ល្អ​ចំណូល​ចំណាយ​។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​តែ​រឿង​តូចតាច​៕

​ឆ្នាំ​កុរ ៖ រាសី​ល្អ​មធ្យម​។ ការងារ រក្សា​ភាព​អត់ធ្មត់ នោះ​ការលំបាក​គ្រប់យ៉ាង​នឹង​ត្រូវ​បាន​ដោះស្រាយ ដោយ​រលូន​។ លុយកាក់ មាន​យោបល់​ជាច្រើន​សម្រាប់​ការរក​ប្រាក់ តែ​អ្នក​មិន​ត្រូវ​ប្រញាប់ប្រញាល់​។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែម​ល្ហែម​៕

​ ​

spot_img
×