Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធី​វាយគង ជួង រគាំង ទូងស្គរ នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជានាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​វាយគង ជួង រគាំង ទូងស្គរ នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ដែល​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក្រោម​ព្រះ​វត្តមាន សម្ដេចព្រះ​ធម្មលិខិត សៅរ៍ ចន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​។​

ពិធី​នេះ​ប្រព្រឹត្តទៅបាន​ស្របតាម

«​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែមីនា​ឆ្នាំ​២០២១ កន្លងទៅនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់ ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា​ទូទាំងប្រទេស ក្នុង​១​ថ្ងៃ ៥​ដង ដើម្បី​ជា​សារ​រំលឹក​ប្រជាពលរដ្ឋ «៣ ការពារ និង ៣​កុំ​»​។​

​ការ​ទូងស្គរ​នេះ ក៏​ជា​សារ​ដាស់តឿន ក្រឿន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩ តាម​អា​នុ​សាសន៍​របស់​សម្តេច​តេ​ជោ និង​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ។ ខណៈដែល​កម្ពុជា​កំពុង​ជួបប្រទះ​ករណី​ឆ្លង​កូ​វីដ​១៩ យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ដែល​កើតចេញពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​៕ រក្សា​សិទ្ធ​ដោយ ៖ CEN​

×