លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៥ គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃសៅរិ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យ១ តំណាង លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ របស់ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៥គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១បាវ =២៥គីឡូ , ទឹកសុទ្ធ ១កេស , និង ឩបត្ថម្ភ អាហារស្បៀង ១កញ្ចប់ ផងដែរ៕
រក្សាសិទ្ធិដោយ៖មីដា

