Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យអ្នកបើកបរស្រវឹង បើករថយន្តបុករថយន្តស៊េរីទំនើប ក្រឡាប់បះជើងខ្លួនឯង និងរងរបួសនារីម្នាក់ទៀត ខណៈកំពុងជិះម៉ូតូ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តចេញពីគ្លីនិកមួយកន្លែង បានជ្រុលទៅបុកអ្នកជិះម៉ូតូម្នាក់ និងជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់បះជើងខ្លួនឯង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៧ខែមីនាឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីពិភពថ្មី ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN 2199 ចេញពីគ្លឺនិកមួយកន្លែងក្បែរនឹងកន្លែងកើតហេតុប្រហែលជាង៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងស្រៀងៗ ក៏ជ្រុលទៅបុកនារីម្នាក់ដែលកំពុងតែជិះម៉ូតូមួយគ្រឿង នៅខាងមុខបណ្តាលឲ្យរងរបួសស្រាល រួចក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកCOROLADO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2 BI 3508 ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីទិសដៅពីលិចទៅកើត បណ្តាលឲ្យរថយន្តស៊េរីទំនើប នៅខាងមុខរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ចំណែករថយន្តបង្កក្រឡាប់បះជើងខ្លួនឯង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងឃាត់អ្នកបើកបររថយន្តបង្ក និងស្ទូចយករថយន្តទាំង២គ្រឿង រួមនិងម៉ូតូនារីរងគ្រោះ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img