ដោយមើលពីឃើញពីការលំបាក និងក៏ដូចជាការទទួចអង្វរពីកសិករដាំម្ទេសម្នាក់ ប្រកាសតាមហ្វេសប៊ុក ពីខេត្តបាត់ដំបង សុំចិត្តបងប្អូនមហាជនមេត្តាជួយទិញម្ទេសរបស់គាត់ផង ព្រោះដល់រដូវប្រមូលផលម្ទេសធ្លាក់ថ្លៃ និងលក់មិនចេញ ក៏បានធ្វើឲ្យឧកញ៉ា ម៉ុង ប្ញទ្ធី ចិត្តមិនដាច់ លោកក៏បានសម្រេចចិត្តជួយទិញផងដែរ។
លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានរៀបរាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា ៖ «ដោយមានក្តីអាណិត អាសូរខ្លាំងពេក ខ្ញុំបានជួយទិញចំនួន ១០០ គីឡូ ក្រាម យកមកជ្រក់ ទុកអោយបុគ្គលិកកម្មករ ដែលកំពុងតែ បំពេញការងារ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដែលពួកគាត់មានចំណូលចិត្តខាងហូបម្ទេស»។
តែទោះយ៉ាងណា លោកឧកញ៉ា ក៏បានផ្តាំផងដែរថា «មុនពេល និងក្រោយពេលចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ហាមហូបម្ទេស និងគ្រេីង ស្រវឹងគ្រប់ប្រភេទ ជាដាច់ខាត៕
រក្សាសិទ្ធិដោយ៖ លឹម ហុង





