Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អណាស់ ! ក្រោយតេស្តវិជ្ជមានកូវីដ នារីម្នាក់ប្រកាសប្រាប់អ្នកជាប់ពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្តបន្ទាន់ ដោយប្រាប់ពីអាការខ្លួនពេលនេះថា….

ភ្នំពេញ ៖ ដោយក្នុងបំណងល្អ នារីម្នាក់បានបង្ហោះសារប្រកាសថាខ្លួននាងមានវិជ្ជមានកូវីដ១៩ ហើយៗ ក៏បានអំពាវនាវដល់មិត្តភក្តិ អ្នករួមការងារ និងក៏ដូចអ្នកដទៃទៀត ដែលបានដឹងថាពាក់ព័ន្ធជាមួយនាង សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 នេះ។

នេះបើគណនីហ្វេសប៊ុកឈ្មោះ Chet Nary បានបង្ហោះរូប១សន្លឹក ខណៈគ្រូពេទ្យចុះមកដឹកយកទៅសម្រាក និងព្យាបាលនៅសណ្ឋាគារ Great Duke ដោយភ្ជាប់សាររៀបរាប់ថា៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំឈ្មោះ ចែត ណារី អាយុ23ឆ្នាំ នាងខ្ញុំបានធ្វើតេស្ត Covid-19 នៅថ្ងៃទី 25/03/2021 ចេញលទ្ធផល វិជ្ជមាន នៅថ្ងៃ 26/03/2021 ។ នាងខ្ញុំកំពុងសម្រាកនៅសណ្ឋាគារ The Great Duke ។ សម្រាប់ព័ត៌មានអ្នកដែលពាក់ព័ន្ធជាមួយរូបខ្ញុំផ្ទាល់ ខ្ញុំបានជម្រាបព័ត៌មានជូន ដល់ក្រសួងសុខាភិបាលរួចរាល់ដែរ។ គោលបំណងដែលខ្ញុំសរសេរសារនេះមក ក្នុងករណីមានចន្លោះខ្វះខាតណាមួយដោយអចេតនា ដូចនេះសម្រាប់អ្នកដែលធ្លាប់បានពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ Covid-19នេះ។

សូមអរគុណដល់ពុកម៉ែបងប្អូនញាតិមិត្តទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងការលើកទឹកចិត្ត ខ្ញុំមិនអីទេ សុខភាពខ្ញុំនៅពេលនេះរឹងមាំធម្មតាទេ សូមអ្នកទាំងអស់គ្នាកុំព្រួយបារម្ភអី។

ជាចុងក្រោយ នាងខ្ញុំជូនពរដល់បងប្អូននិងប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យមានសុខភាពល្អ និងការពារឲ្យបាន100%ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានប្រកាសជារៀងរាល់ថ្ងៃនូវមេរោគ Covid-19នេះ។

សុំទោសសម្រាប់កំហុសឆ្គងរបស់សំណេរខាងលើ ដោយអចេតនាណាមួយ ។

នាងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា «អាការៈរបស់ខ្ញុំ នៅថ្ងៃទី 13/03/2021 ខ្ញុំហៀរសំបោរធម្មតា រយៈពេល២ថ្ងៃ ខ្ញុំក៏ធូរស្រាលធម្មតា ប៉ុន្តែត្រូវបន្ទប់រហូតដល់ថ្ងៃទី 18/03/2021 ខ្ញុំបានទៅធ្វើការចំនួន៣ថ្ងៃ។

នៅថ្ងៃទី 21/03/2021 ខ្ញុំចាប់ផ្តើមឈឺក្បាល។ នៅថ្ងៃទី 22/03/2021 ខ្ញុំសម្រាកមួយថ្ងៃ។ ថ្ងៃទី 23/03/2021 ខ្ញុំទៅធ្វើការមួយព្រឹក ដោយសារខ្ញុំក្តៅខ្លួនទើបសុំសម្រាកកន្លះថ្ងៃ។ រហូតមកដល់ពេលនេះ ខ្ញុំគ្រានហៀសំបោរធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ។ សម្រាប់ពាក់ព័ន្ធផ្សេងៗ ខាងក្រុមការងារដែលពាក់ព័ន្ធ បានចុះធ្វើការងាររួចអស់ហើយ។ អរគុណអ្នកទាំងអស់គ្នា»។

អ្នកជំងឺកូវីដខាងលើ ក៏បានសុំការអធ្យាស្រ័យពីបងប្អូន ដែលចង់ដឹងពីកន្លែងដែលខ្លួនធ្លាប់ទៅ ដោយនាងបានលើកហេតុផលនេះតាមរយៈ Comment ថា៖ «សម្រាប់ទីតាំងដែលខ្ញុំធ្លាប់បានទៅ ខាងក្រសួងសុខាភិបាលជាអ្នករៀបចំផ្ទាល់ ដូចនេះខ្ញុំសូមលុបកន្លែងនឹងចេញពីផុសខ្ញុំហើយ សុំទោសផង គ្មានបំណងបំបាត់ព័ត៌មាន ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណាឡើយ។ ខាងក្រសួងជាអ្នកចាត់ចែងបញ្ហាទាំងនេះ សូមបងប្អូនកុំព្រួយបារម្ភអី។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×