Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះសំរាមយ៉ាងសន្ធោសន្ធៅ សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ពន្លត់

spot_img

ភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះសំរាម នៅវេលាម៉ោង ១២កន្លះថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១
ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញមានយុវជន ប៉ុន្មាននាក់ ដែលតែងតែយកទីតាំងចាក់សំរាមធ្វើជាកន្លែងស្នាក់នៅរបស់ខ្លួន និងប្រើប្រាស់គ្រឿងញៀន ខណៈដែលពួកគេជ្រាបនូវសារធាតុញៀន កើតគំនិតបែកឆ្វេង យកភ្លើងដុតទីតាំងខាងលើ កើតជាអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅតែម្តង រួចក៏បាននាំគ្នារត់គេចខ្លួនបាត់។ ហើយករណីនេះក៏មិនមានជាលើកទីមួយទេ ដែលពួកគេធ្វើរឿងបែបនេះ។

ក្រោយពេលកើតហេតុ ភ្នាក់ងារអន្តរាគមបង្ការនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង និងមានការសហការ ពីរថយន្តរបស់ខណ្ឌចំនួន១គ្រឿងផងដែរ ដើម្បីធ្វើការបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយពុំមាននរណាម្នាក់រងរបួសនោះទេ៕ រក្សាសិទ្ធិដោយ៖សារឿន

spot_img
×