Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក សារធាតុញៀនដោយខុសច្បាប់ ជាង ៣០កញ្ចប់

spot_img

តាកែវ ៖ ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងមួយចំនួន ត្រូវបានកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួន និងដកហូត។

យោងតាមការបញ្ជាក់ពីវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងសាប បង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ តុំ ផា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

លោកអធិការបានបន្ថែមថា ក្រោយការឃាត់ខ្លួនកម្លាំងជំនាញក៏ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ៣១កញ្ចប់ (ធំ០៣កញ្ចប់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តនីតិវិធី ៕ រក្សាសិទ្ធិដោយ៖សារឿន

spot_img
×