Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ដោយសារឆ្លងចរន្តអគ្គិសនី នៅស្រុកចំការលើ

spot_img

កំពង់ចាម ៖ នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មាន ករណីអគ្គិភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មាន លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។

ម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ផ្ទះទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។
ក្នុងហេតុការណ៍នេះ ខូចខាតប្រាក់ចំនួន ៤.០០០.០០០រៀល និង ដុល្លារ៥០០$ ខ្សែកមាស ៥ជី ជញ្ជៀនមាស ២ជី និងសម្ភារជាច្រើនទៀត។

មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យរលត់អស់១០០% នៅវេលាមោង១៤និង១០នាទី ករណីនេះដែរ មិនបណ្ដាលឲ្យរបួសដល់មនុស្សនោះទេ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នោះ សមត្ថកុច្ចយើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង និងប្រើប្រាស់ទឹក ចំនួន ០២រថយន្ត ៕ រក្សាសិទ្ធិដោយ៖សារឿន

spot_img
×