Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ ! ឡានដឹកស្រូវ ព្រលះនឹងរថភ្លើង ឡើងខ្ទេចដូចគ្នា រីឯមនុស្សវិញគឺថា… (វីដេអូ)

នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងឡានដឹកស្រូវ និងរថភ្លើងភ្លើង បុកគ្នា បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀត រងរបួស។

ហេតុការណ៍នេះ ត្រូវបានប្រភពប្រាប់ឲ្យដឹងថា បានកើតឡើងនៅអំឡុងម៉ោងប្រមាណជាង ១០ យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ករណីបុកគ្នាដ៏សាហាវនេះផងដែរ ជាលទ្ធផល ទូរថភ្លើងមួយកំណាត់ក្រយត្រូវក្រឡាប់ រីឯរថយន្តដឹកស្រូវប្រភេទយីឌុបភ្លៅ៥ ម៉ាកហ៊ីយ៉ានដាយ វិញ គឺខ្ទេចផ្នែកខាងមុខទាំងស្រុងតែម្តង។ ហើយអ្នកបើកបររថយន្តដែលបានស្លាប់ បើតាមប្រភពពីអ្នកប្រើប្រាស់បណ្តាញសង្គម បានប្រាប់ឲ្យដឹងថា គាត់មានឈ្មោះ គង់សង នៅភូមិបា ស្រែឃុំបាស្រែ ស្រុក អង្គបុរី ខេត្តតាកែវ។

បើតាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញឡានដឹកស្រូវ ធ្វើដំណើរឆ្ពោះមកពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវជាតិលេខ៣ លុះមកដល់កន្លែងកើតឆ្លងកាត់ ក៏វាក់នឹងរថភ្លើងមកដល់ល្មម ។ ប្រភពបន្តថា ក្នុងអំឡុងពេលកើតហេតុនោះ គឺបារ៉ាស់រថភ្លើង ពុំត្រូវបានទម្លាក់ចុះនោះទេ ដែលជាហេតុធ្វើឲ្យឡានដឹកស្រូវ ដែលកំពុងបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ព្រលះនឹងរថភ្លើងយ៉ាងពេញទំហឹង លាន់ឮដូចមីនតោនផ្ទុះអ៊ីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×