សង្ឃទីបេត៍ ព្រះនាម Dashi Dorzho គឺជាសង្ឃមួយអង្គដែលបានរួមចំណែកសាងគ្រឹះវប្បធម៌ព្រះពុទ្ធសាសនានៅទីបេត៍។ លោកក៏បានបន្សល់ទុកនូវអាថ៌កំបាំងជាច្រើនជុំវិញព្រះសព។ នៅថ្ងៃទី ១៥ មិថុនា ១៩២៧ នាវត្ត Buryatia ព្រះសង្ឃទីបេត៍ Dashi Dorzho បានប្រាប់សិស្សខ្លួនថា លោកនឹងទៅកាន់និពាន្ត ហើយកុំភ្លេច ៥០ឆ្នាំក្រោយ សូម “ដាស់ព្រះអង្គឲ្យភ្ញាក់” ផង។
គ្រាន់តែមានពុទ្ធដីកាចប់ ព្រះអង្គគង់នៅស្ងៀម ភ្នែកបិទសន្សឹមៗរួចសុគតតែម្តង។ ប្រតិបត្តិតាមបណ្តាំរបស់ព្រះអង្គមុនពេលសុគត សិស្សគុនទាំងឡាយបានយកព្រះសពដាក់ក្នុងប្រអប់ធ្វើពីឈើសេដា។
ប៉ុន្តែ ៥០ឆ្នាំក្រោយមក បណ្តាំរបស់ព្រះអង្គមិនអាចអនុវត្តបាន ដោយហេតុថា សហភាពសូវៀត បានហាមឃាត់មិនឲ្យមានសាសនា។ សិស្សគុនទាំងឡាយរបស់ព្រះអង្គ ត្រូវរង់ចាំច្បាប់អនុញ្ញាត។
ឆ្នាំ២០០២ ពោលគឺ៧៥ឆ្នាំ ក្រោយពេលព្រះអង្គសុគតទើបព្រះសពរបស់ព្រះអង្គត្រូវបានគេកំណាយឡើង ដោយមានវត្តមានរបស់មេដឹកនាំពុទ្ធសាសនារុស្ស៊ីមួយចំនួនព្រមទាំងរដ្ឋអំណាចមូលដ្ឋាន។ ប៉ុន្តែអ្វីៗដែលអ្នកទាំងនោះបានឃើញក្នុងប្រអប់ឈើសេដា ធ្វើឲ្យគេពុំជឿលើភ្នែករបស់ខ្លួនឯង ហើយវាក៏ជារឿងអាថ៌កំបាំងធ្វើឲ្យអ្នកវិទ្យាសាស្ត្រ “ក្រញ៉ាញ់ខួរ” ពុំទាន់អាចបកស្រាយបាននៅឡើយ។
ពោលគឺក្រោយការបញ្ចុះអស់កាល ៧៥ឆ្នាំ ព្រះសង្ឃអង្គនេះនៅគង់ដូចធម្មតា ពេលលោកសុគតពុំមានការរលេះរលួយអ្វី ទោះបីគេពុំបានប្រើវិធីថែរក្សាពិសេសណាមួយឡើយ។
ព្រះភ័ក្ត្ររបស់ព្រះអង្គស្ថិតក្នុងសភាពដើមទាំងស្រុង ហើយព្រះអង្គនៅបន្តរក្សាឥរិយាបថអង្គុយយ៉ាងនឹងថ្កល់ ទោះបីជាប្រអប់ឈើនោះត្រូវបានគេយកចេញក្តី។
ស្បែករបស់ព្រះអង្គនៅមានភាពទន់ល្មើយ និងយឺត សន្លាក់ឆ្អឹងនៅអាចចលនាបត់បាន។ ពួកអ្នកបច្ចេកទេសកោសល្យវិច្ច័យ បានត្រឹមឈរគាំងនិយាយស្ទើរមិនចេញថា ៖ ហេតុអ្វីបានជាមនុស្សម្នាក់ គិតទៅមានអាយុ ១៥០ឆ្នាំហើយ ហើយបានស្លាប់អស់កាល ៧៥ឆ្នាំ ប៉ុន្តែមើលទៅដូចជារូបបែបនេះទៅវិញ?
បន្ទាប់មកព្រះសពរបស់ព្រះអង្គត្រូវបានគេតម្កល់ទុកក្នុងទូរកញ្ចក់បិទជិត រួចបញ្ជូនទៅកាន់ព្រះវិហារពុទ្ធសាសនានៅ Ivolginsky Satsan ។ ១៥ឆ្នាំក្រោយមក សភាពខាងក្រៅព្រះសពពុំមានអ្វីប្រែប្រួលទោះគេពុំបានប្រើវិធីថែទាំណាមួយក៏ដោយ។
អ្នកវិទ្យាសាស្ត្របានយកគំរូពីស្បែក ក្រចក ទៅវិភាគ លទ្ធផលគឺ ៖ ការបំប្លែងកោសិកានៅបន្តកើតមានក្នុងរាងកាយព្រះអង្គ ទោះបីក្នុងល្បឿនដ៏យឺតក្តី។ ពិសេសកម្តៅរាងកាយស្ថិតនៅ 18ដឺក្រសេ-៣៣ដឺក្រេសេ។
ទន្ទឹមនោះកន្លែងរក្សាសពរបស់ព្រះអង្គ ដែលបច្ចុប្បន្នបានក្លាយជាទីតាំងមួយត្រូវបានពុទ្ធសាសនិកជននាំគ្នាពពាក់ពពូនមកគោរពបូជារៀងរាល់ឆ្នាំ។ ពួកគេនិយាយថា ព្រះអង្គម្តងម្កាលបានបើកព្រះនេត្រ។
នៅឆ្នាំ២០១៦ រូបភាពបានថតពីកាមេរ៉ាសុវត្ថិភាពមួយនាព្រះវិហារមួយ ព្រះសង្ឃ Dashi-Dorzho តែងមានចលនាកាត់តាមបន្ទប់នានា នាពេលរាត្រី។
សូម្បីតែពេលដែលគេមិនជឿ ព្រោះពាក្យចរចាមអារាមតែងមានហេតុផលនោះ យ៉ាងណាក៏ដោយរឿងរ៉ាវរបស់ព្រះអង្គ Dashi-Dorzho នៅតែជាអាថ៌កំបាំងមួយ។ ហេតុអ្វីព្រះកាយរបស់ព្រះអង្គត្រូវបានការពារដ៏ល្អបែបនេះ។
តើព្រះអង្គពិតជាបានរកឃើញវិធីដើម្បីក្លាយទៅជា…. អមតៈ៕ ចន្ទ្រា