Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារថ្នាក់ខណ្ឌដូនពេញ បានចុះចែកអំណោយជួនដល់ សមត្ថកិច្ចប៉ូលីស សង្កាត់ស្រះចក ដែលកំពុងធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ ក្រុមការងារថ្នាក់ខណ្ឌដូនពេញ ដឹកនាំដោយ លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលដូនពេញ និង លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានចុះចែកអំណោយជួនដល់ ប៉ូលីស សង្កាត់ស្រះចក ដែលកំពង់ធ្វើចត្តាឡីស័ក និងបន្តចុះសួរសុខទុក ប្រជាពលរដ្ឋងចំនួន ៤គ្រួសារទៀតដែលធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

អំណោយទាំងនោះរួមមានៈ សម្រាប់ប៉ូលីសសង្កាត់ស្រះចក – ថវិកាចំនួន ១,៥០០,០០០៛ – មី ៣០ កេះតូចទឹកសុទ្ធ ៣០កេះតូច។ សម្រាប់ប្រជាពលរដ្ឋ៤គ្រួសារក្នុងសង្កាត់ផ្សារថ្មីទី២ ទទួលបាន – អង្ករ០២ បាវស្មើ ៥០ គីឡូ – មី ២ កេះ – ថវិកាចំនួន ១៦០,០០០៛។

លោកចៅសង្កាត់ផ្សារថ្មីទី២ បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ៤០គីឡូ ផងដែរ៕ រក្សាសិទ្ធិដោយ៖សារឿន

×