ខេត្តកែប ៖ ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតតាមបណ្តាវត្តមួយចំនួនក្នុងខេត្តកែប ដោយសារមេរោគកូវីដ-១៩ ទើបមិនមានពុទ្ធបរិស័ទមកវត្តជួយទំនុកបំរុងជីវភាពព្រះសង្ឃដូចគ្រាមុននោះទេ។ ហើយម្យ៉ាងវិញទៀត វត្តទាំងនេះមានសាលាពុទ្ធិសិក្សា មានព្រះសង្ឃ សាមណេជាច្រើនអង្គគង់សិក្សារៀនសូត្រ ។
ទើបឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាងនាំយកទេយ្យវត្ថុនឹងបច្ច័យចំនួនធំដែលជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម និងលោកជំទាវ ប្រគេនជូនព្រះសង្ឃនៅតាមវត្តទាំង០៧ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរចំនួន ០២វត្ត និងក្រុងកែបចំនួន ០៥វត្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ។
ហើយពិធីប្រគេនទេយ្យវត្ថុសំរាប់០៧វត្តបានប្រារព្ធធ្វើរួមក្នុងបរិវេណវត្តកំពង់ត្រាចស្ថិតនៅភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ហើយវត្តដែលមកទទួលទេយ្យវត្ថុមានដូចជា ៖
១-វត្តគរគីរីវន្ត(ភ្នំព្រូស) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២-វត្តសត្ថារាជាអង្គព្រៃធំ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៣-វត្តពោធិ៍ស្ថារាម ក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
៤-វត្តកំពង់ត្រាច ក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៥-វត្តមុនីរតនៈ(កែវក្រសាំង) ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប
៦-មជ្ឈមណ្ឌលវិបស្សនាធុរៈ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៧-សត្ថាធម្មវិហារ(ភ្នំពោន) ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
ទេយ្យវត្ថុសម្រាប់ប្រគេនវត្តនីមួយៗមាន៖ ១-អង្ករ១តោន ២-ត្រីខ១កេសធំ ៣-ស្ករស២៥គីឡូក្រាម ៤-ប៊ីចេង២៥គីឡូក្រាម ៥-ទឹកត្រី៥យួរ ៦-ទឹកស៊ីអ៊ីវ៥យួរ ៧-ទឹកផ្លែឈើ១០កេស ៨-ទឹកដោះគោ ខាប់២កេសធំ ៩-តែ២គីឡូក្រាម ១០-មី៣កេសធំ ១១-ថ្នាំពេទ្យ១កេស ១២-កាហ្វេ៥កញ្ចប់ធំ ១៣-សាប៊ូ៣០ដុំ ១៤-ជែលលាងដៃ១កេស ១៥-អំបិល ១០គីឡូក្រាម ១៦-វីតាមីនសេ ១០ ប្រអប់ ១៧-បច្ច័យក្នុងមួយវត្តៗចំនួន ២លានរៀល ។
ក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះ ដោយម្នាក់ៗទទួលឃីដមួយ កញ្ចប់ក្នុងនោះមានដូចជា៖ ១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម ២-ជែលលាង ០១ កំប៉ុង ៣-ខោអាវ ០១ សម្រាប់ ៤-ថ្នាំវីតាមីនសេ ០១ដប ៥-សាប៊ូ ០១ដុំតូច និងព្រះសង្ឃ សាមណេ ចំនួន ១៣៧អង្គក៏ទទួលបាន ស្លាដក ០១ ក្នុងមួយអង្គផងដែរ ។
លើសពីនេះ ឯកឧត្តម និងលោកជំទាវ ក៏ផ្តាំផ្ញើបណ្តាំសាកសួរសុខទុក្ខជូនលោកយាយ លោកតា ជាពិសេសក្រុមគ្រួសារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង ។
ហើយក្នុងថ្ងៃនេះដែរ ក៏មានសប្បុរសជនបានចូលរួមបច្ច័យ ក្នុងមួយវត្តៗចំនួន ១០០ដុល្លារមានដូចជា៖ ១-ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងបុត្រ ២-លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ានព្រមទាំងបុត្រ ៣-ឯកឧត្តម ចម បូរិន្ទ និងលោកជំទាវ លី ដាលីន ព្រមទាំងបុត្រ ៤-លោក ឈន ធារ៉ា និងលោកស្រី លី អក្ខរា ព្រមទាំងបុត្រ ៥-លោក តាំង គួង និងលោកស្រី លឹម ឡេង ព្រមទាំងបុត្រ ៦-លោក គឹង វណ្ណៈ និងលោកស្រី ព្រិន ប៊ុនម៉ាណែត ព្រមទាំងបុត្រ ៧-លោក នុត តុន និងក្រុមគ្រួសារ សរុបបច្ច័យទាំងអស់ក្នុងមួយវត្តៗទទួលបាន ០៤លាន ០៨សែនរៀល៕ រក្សាសិទ្ធិដោយ៖សារឿន







