ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយព្រូម្នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េ ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តកូរ៉េប៉ើង ទៅផ្ទុបនៅរបងផ្ទះប្រជាពលរដ្ឋ និងរងរបួសធ្ងន់២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ កើតឡើងនៅវេលាម៉ោង៧ និង៣០ នាទីយប់ថ្ងៃសៅរិ៍ទី២៧ ខែមីនាឆ្នាំ ២០២១ ចំណុចមុខសាលាទួលអំពិល នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ត្បូងឃ្មុំ3-A 2724 បើកបដោយបុរសម្នាក់រួមដំណើរជាមួយព្រូ២នាក់ទៀត ធ្វើរដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បម្រុងនិងបត់ចូលទៅផ្ទះ ស្រាប់តែគេឃើញរថយន្តស្ទូចមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ 3-A1639 បើកបរដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មកបុកចំពាក់កណ្តាលរថយន្តកូរ៉េពេញទំហឹង បណ្តាលឲ្យរងរបួសខាងរថយន្តកូរ៉េធ្ងន់២នាក់ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់រួចបានឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា ដោយឡែកភាគីខាងជនបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណង់ទៅលើរថយន្តកូរ៉េ ក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត






