Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ ចំនួន​៥​នាក់​បន្ថែមទៀត នៅ​ខណ្ឌដង្កោ និង​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នគរ​ទេព​

​ភ្នំពេញ ៖ រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់​បន្ថែមទៀត នៅ​មូលដ្ឋាន​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នៅ​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមគ្រូពេទ្យ​ប្រតិបត្តិ​ស្រុក​ដង្កោ បានមក​យក​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ទាំងអស់នេះ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នគរ​ទេព​។​

​មន្ដ្រី​សុខាភិបាល បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យ​ដឹងថា អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់​នៅ​មូលដ្ឋាន​ខណ្ឌដង្កោ​នេះ​រួមមាន​៖

១៖ ឈ្មោះ ច័ន្ទ សារឹម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (​មិនដឹង​ឆ្លង​មក​ណា​) ទីតាំង​ផ្ទះ​លេខ​១១០ ផ្លូវ​លេខ​៩ បុរី​ពិភពថ្មី​ចំការ​ដូង ភូមិ​សំបួរ សង្កាត់​ដង្កោ​

២៖ ឈ្មោះ សុន សុវណ្ណ​រ៉ា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ (​ប្រពន្ធ ច​ន្ទ័ សារឹម​) ទីតាំង​ផ្ទះ​លេខ​១១០ ផ្លូវ​លេខ​៩ បុរី​ពិភពថ្មី​ចំការ​ដូង ភូមិ​សំបួរ សង្កាត់​ដង្កោ​

៣៖ ឈ្មោះ ច័ន្ទ ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៤​ឆ្នាំ (​កូន ច​ន្ទ័ សារឹម​) ទីតាំង​ផ្ទះ​លេខ​១១០ ផ្លូវ​លេខ​៩ បុរី​ពិភពថ្មី​ចំការ​ដូង ភូមិ​សំបួរ សង្កាត់​ដង្កោ​

៤៖ ឈ្មោះ អ៉ី​វេ ធូ​ដេវីដ (​កូន​គង់ សុ​ផា​ណែ​ត​) ភេទ​ប្រុស អាយុ​២​ឆ្នាំ ទីតាំង​ផ្ទះ​លេខ​២៧១ ផ្លូវ​លេខ​០៧ បុរី​ពិភពថ្មី​កួរស្រូវ​៣ ភូមិ​កណ្តាល សង្កាត់​រលួស​

៥៖ ឈ្មោះ ង៉ែត សុ​ផានី (​អ្នកជិតខាង ឯក ស៉ី​ណេ​) ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទីតាំង​ផ្ទះ​លេខ​២៩២ ផ្លូវ​លេខ​០៧ បុរី​ពិភពថ្មី​កួរស្រូវ​៣ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ២១៤៧​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១១៣២​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​១០០៥​នាក់​, ស្លាប់​ចំនួន​៨​នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩៕

​រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×