Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កិច្ចការ​ពិសេស ចុះ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនេី​ង ដែល​ប្រមូលផ្ដុំ​ពពាក់ពពូន​គ្នា​ក្នុង​ទីក្រុង​កោះ​ពេជ្រ​មក​ធ្វេី​ការអប់រំ​ណែនាំ​

​ភ្នំពេញ ៖ កម្លាំង​កិច្ចការ​ពិសេស​(SDU)​ស្នងការ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​សង្កាត់​ទន្លេបាសាក់​បាន​ធ្វេី​ការឃាត់ខ្លួន​ក្រុម​ក្មេង​ទំនេី​ង ដែល​ប្រមូលផ្ដុំ​ពពាក់ពពូន​គ្នា​ក្នុង​ទីក្រុង​កោះ​ពេជ្រ​មក​ធ្វេី​ការអប់រំ​ណែនាំ​។

​ហេតុការណ៍បង្ក្រាប​នេះ​បាន​ធ្វេី​ឡេី​ង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃទី​២៧ ​ខែមីនា​ ឆ្នាំ​២០២១ ក្នុង​បរិវេណ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ ថា មាន​ក្រុមក្មេងស្ទាវ​ជា​ច្រេី​ន​នាក់​និង​ម៉ូតូ​ជា​ច្រេី​ន​គ្រឿង មក​ពពាក់ពពូន​ប្រមូល​ផ្ដុំគ្នា ក្នុង​ទីក្រុង​កោះ​ពេជ្រ​ជា​រៀងរាល់ថ្ងៃ ទេី​ប​កម្លាំង​កិច្ចការ​ពិសេស​(SDU)​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចុះមក ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនេី​ង ដែល​ប្រមូលផ្ដុំ​ពពាក់ពពូន​គ្នា​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ដោយ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​សង្កាត់​ទន្លេបាសាក់ ចុះ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនេី​ង​ប្រុស​ស្រី​បាន​ចំនួន​៤៨​នាក់ ស្រី​៥​នាក់ និង​ម៉ូតូ​ចម្រុះ​ចំនួន​២៥​គ្រឿង មក​ធ្វេី​ការអបរំ​ណែនាំ ឲ្យ​ស្របតាម​ចរាចរណ៍​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដីណែនាំ​ដល់​កងកម្លាំង និង​អាជ្ញាធរ​គ្រប់​ខណ្ឌ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ នីតិបុគ្គល ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

​ក្រុម​ក្មេង​ទំនេី​ង ដែល​ប្រមូលផ្ដុំ​ពពាក់ពពូន​គ្នា​ក្នុង​ទីក្រុង​កោះ​ពេជ្រ ទាំងអស់នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វេី​ការអបរំ​ណែនាំ ហេី​យ​ឲ្យ​សន្យាថា​បេី​សិន​ថ្ងៃក្រោយ ក្រុម​នេះ​មក​ប្រមូលផ្ដុំ​ទៀត​ហេ​ី​យ​សមត្ថកិច្ច​ចាប់បាន​មានមុខ​ដដែល​នោះ សមត្ថកិច្ច​និង​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ដោយ​មិនមាន​កា​រលេី​កលែង​ឡេី​យ​។

​ជា​ចុងក្រោយ​សមត្ថកិច្ច​បាន​ឲ្យ​ក្រុម​ក្មេងៗ​ទាំងអស់​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ឲ្យ​ចូលរួម​គោរព​វិធានការ ការពា កូ​វីដ​១៩ ៣​កុំ ៣​ការពារ​៕

រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×