Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង​រួច​រេ​ចង្កូត​ទៅបុក​ក្មេងស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​

​ភ្នំពេញ​÷​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង​រួច​បន្ត​ទៅបុក​ក្មេងស្រី​២​នាក់​ទៀត​កំពុងតែ​អង្គុយ​លក់ដូរ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ចំណែកឯ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជិះ​ប្រដេញ​តាម​ពីក្រោយ​ដល់​ផ្លូវ​ទាល់​ត្រូវ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ព្រួត​គ្នា​យក​ដំ​ថ្ម​គប់​ទៅលើ​រថយន្ត​បណ្តាល​ឲ្យ​រង​ការខូចខាត​និង​វាយ​ទៅលើ​តៃកុង​រថយន្ត​ជា​ជនជាតិ​ចិន​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៩ និង ៥០ នាទី​យប់​ថ្ងៃ សៅ​រិ៍ ទី​២៧ ខែ មីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ បេតុង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​ចត​ចោល​នៅមុខ​ផ្ទះ ភ្លាម​នោះដែរ​ស្រាប់​តែមាន​រថយន្ត​ម៉ាក NISAN ​មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-AK 8676 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង​រួច​បន្ត​ទៅបុក​និង​ក្មេងស្រី​២​នាក់​ទៀត​កំពុងតែ​អង្គុយ​លក់ដូរ​បណ្តាល​ឲ្យ​រងរបួស​ក្មេងស្រី​២​នាក់​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែរ ចំណែកឯ​រថយន្ត​បង្ក​ជា​ជន​ជាតិចិន​ព្យាយាម​បើក​រត់​ទៅមុខ​គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រដេញ​តាម​ពីក្រោយ​រហូតដល់​ផ្លូវ​ទាល់​ក៏មាន​ការផ្ទុះ​កំហឹង​ប្រជាពលរដ្ឋ​យក​ដំ​ថ្ម​គប់​ទៅលើ​រថយន្ត​បែក​កញ្ចក់​និង​វាយ​ទៅលើ​ជនជាតិ​ចិន​ជា​តៃកុង​រថយន្ត​បង្ក​រងរបួស​ធ្ងន់​បែក​ឈាម​ពេញមុខ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនិង​ជំនាញ​ចរាចរណ៍​ចុះមក​ដល់​រួច​ធ្វើរ​ការវាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×