Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រ​វឹក​ធ្លាក់​ភ្នែក​បើករថយន្ត​ខុស​គន្លង​ជ្រុល​ទៅបុក​រថយន្ត​សុី​ន​ទ្រី​កំពុង​ឈប់​ប្រមូល​សំរាម​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត​ម៉ា​កវី​ស្តូ​មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​សុី​ន​ទ្រី​កំពុងតែ​ប្រមូល​សំរាម​ចំ​ពី​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​។ ចំណែក​រថយន្ត​សុី​ន​ទ្រី​ដឹក​សំរាម​រង​ការខូចខាត​ផ្នែក​ខាងមុខ​តិចតួច​។​ហើយ​មិនមាន​រងរបួស​ទៅលើ​តៃកុង​និង​កម្មករ​កំពុងតែ​ប្រមូល​សំរាម​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ០០​និង​២០ នាទី​យប់​ឈានចូល​ថ្ងៃអាទិត្យ​ទី​២៨ ខែមីនា ឆ្នាំ​២០២១ ស្ថិ ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​សុ​ី​ន​ទ្រី​ដឹក​សំរាម​មួយគ្រឿង​ពណ៌​ទឹកក្រូច​មិនមាន​ផ្លាកលេខ​បាន​ឈប់​រថយន្ត​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​កំពុងតែ​ប្រមូល​សំរាម​ដាក់​លើ​រថយន្ត ស្រាប់តែ​ភ្លាម​នោះដែរ​គាត់​ក៏បាន​ឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ា​កវី​ស្តូព​ណ៌​ទឹកដោះគោ​ពាក់​ផ្លាកលេខ ភ្នំពេញ 2-X 5098 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ឆ្លង​គន្លង​ផ្លូវ​ទៅបុក​ចំ​ពី​ខាងមុខ​រថយន្ត​សុី​ន​ទ្រី​កំពុងតែ​ឈប់​ប្រមូល​សំរាម​ចំ​ពី​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ចំណែក​តៃកុង​រថយន្ត​វិញ​បាន​រងរបួស​ធ្ងន់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ​ចុះមក​ដល់​ដោយ​ភាគី​តំណាង​រថយន្ត​បង្ក​មិន​ចង់​វែងឆ្ងាយ​ក៏​ព្រម​សង​ជា​សំណង​ទៅលើ​រថយន្ត​ស៊ិន​ទ្រី​ប្រមូល​សំរាម​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕

​រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×