Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាសាហាវមែន ខឹងធាក់យកម៉ូតូមិនបាន ក៏វាយកម្ទេចម៉ូតូចោល រួចរត់ចូលទៅក្នុងក្រុមហ៊ុន វិរះប៊ុនថាំលាក់ ខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមប្រដាប់ទៅដោយដាវដុំថ្ម និងដំបងទីបបានដេញធាក់ទៅលើយុវជនម្នាក់ បម្រុងយកម៉ូតូមិនបានសម្រេច ក៏វាយកម្ទេចម៉ូតូជនរងគ្រោះម៉ាកនិចចោល។ រួចនាំគ្នាឡើងម៉ូតូជិះចូលទៅក្រុមហ៊ុន វិរះប៊ុនថាំ សង្ស័យថាជាបុគ្គលិកនៅក្នុងនិង ដោយមិនរំខានសមត្ថកិច្ចឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង៤ និង ៣០ នាទីទៀបភ្លឺ ថ្ងៃអាទិត្យទី ២៨ ខែមីនាឆ្នាំ២០២១ ចំណុចជិតនិងស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកនិចមួយគ្រឿងពណ៌ស លាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1-O 8955 ជិះចូលទៅហូបអីតិចតួចនៅក្នុងម៉ាតជាប់នឹងកន្លែងកើតហេតុ ពេលហូបរួចក៏បានជិះម៉ូតូចេញមកវិញគោលបំណងត្រឡប់ទៅផ្ទះខណៈពេលជិះដល់ពាក់កណ្តាលផ្លូវស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ទៅដោយដាវដំថ្មនិងដំបងឈើ បានធាក់និងវាយទៅលើលើរូបគាត់បណ្តាលឲ្យដួលម៉ូតូ រងរបួសក្បាលជង្គង់ហើយរូបគាត់បានស្រែកឲ្យនាក់ជិតខាងជួយ ដោយឃើញពួកជនសង្ស័យកំពុងតែវាយកម្ទេចម៉ូតូរបស់គាត់ចោល រួចជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់ចូលទៅក្នុងក្រុមហ៊ុនវិរះប៊ុនថាំបាត់ស្រមោល ដោយឡែក ជនរងគ្រោះសង្ស័យថាជាបុគ្គលិកនៅក្នុងនឹង។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដោយបញ្ជាក់ពីសំដីជនរងគ្រោះបានស្រែកហៅនិងគោះទ្វារអត់មានសមត្ថ កិច្ចនៅក៏មកកន្លែងកើតហេតុវិញ លើកម៉ូតូដាក់លើកង់បីទៅផ្ទះវិញ ជួសជុលដោយខ្លួនឯង៕រក្សាសិទ្ធិដោយ៖ សា មេត

×