Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តតាកែវ បន្តសហការបង្ក្រាបជនសង្ស័យចំនួន២នាក់ ក្នុងករណីគ្រឿងញៀន

ខេត្តតាកែវ ៖ នៅថ្ងៃទី ២៨ ខែ មីនាឆ្នាំ ២០២១ កងរាជអាវុធហត្ថខេត្តតាកែវ បន្តសហការបង្ក្រាបជនសង្ស័យចំនួន២នាក់ ក្នុងករណីគ្រឿងញៀន ។
ដោយបានការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប ភេទស្រី (ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២១) ខាងលើនេះ កម្លាំងកងរាជអាវុហត្ថខេត្តតាកែវ បានសុំពន្លាតដែនសមត្ថកិច្ចមករាជធានីភ្នំពេញ សហការជាមួយកម្លាំងអ.ហ.ផ.ទ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៊ូ ស្នងការរងស្រាវជ្រាវបង្រ្កាបបទល្មើសអ.ហ.ផ.ទ ។

លោក ឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ
លោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងអាវុធហត្ថខេត្តតាកែវលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថតាកែវ លោកវរសេនីយ៍ទោ អ៊ួង វីរះរត្ន័មន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថលើផ្ទៃប្រទេស
លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញកម្លាំង អាវុធហត្ថខណ្ឌទួលគោក ។

ដោយមានការសម្របសម្រួលពី ឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអម សាលាដំដូងរាជធានីភ្នំពេញ អមដោយលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី០១រូប នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រីចំនួន១នាក់ ប្រុសចំនួន១នាក់ ៖
១-ឈ្មោះ ឡុង សាវុធ ភេទ ប្រុស អាយុ ៣៤ឆ្នាំ (ឃាត់នៅចំណុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ ៣១ឆ្នាំ(ឃាត់នៅចំណុចផ្លូវ១៦៦ ក្បែរផ្សារអូឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងជំនាញចម្រុះបាននាំជនសង្ស័យទាំងពីរនាក់ខាងលើ ទៅឆែកឆេរផ្ទះលេខ១៤៨ ផ្លូវ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៦និង៣០នាទី នាថ្ងៃខែឆ្នាំដដែល។ វត្ថុតាងដកហូតរួមមាន៖ថ្នាំគ្រាប់ពណ៍បៃតងខ្ចី (សង្ស័យជាសារធាតុញៀនចំនួន១៥គ្រាប់) ។ ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ សង្ស័យជាគ្រឿងញៀន) ម៉ូតូ២គ្រឿង ម៉ាក zoomer ពណ៌ ស/ឈាមជ្រូកផ្លាកលេខ 1GZ:5008 ម៉ាក PCX ពណ៌ ស/ផ្កាឈូក ផ្លាកលេខ 1CM:១២២២ រថយន្ត ០១គ្រឿង (ម៉ាកBMW ពណ៌ស ផ្លាកលេខ ខ.ភ.ម ០២:៤៧៥០) ឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់ គ្រឿងញៀន មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន

×