Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន និស្សិត​សាលា​ស៊ី​តិច​ម្នាក់ លួច​កាបូប​លុយ​អាជីវករ​ម្នាក់​

spot_img

ភ្នំពេញ​៖ លោក សេង លាង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ស៊ី​តិច​ម្នាក់ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​សំណុំរឿង​លួច​។​

​លោក វង់ ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ និង​សម្រេ​ចោទប្រកាន់​លើ​ឈ្មោះ លឹម គឹម​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត នៅ​សាកលវិទ្យាល័យ​ស៊ី​តិច ឆ្នាំ​ទី​២ ស្នាក់នៅ​ភូមិ​ព្រះ​ពន្លា​យ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ពីបទ លួច (​បាន​ប្រើល្បិច​ចូល​ទិញ​ឥ​វ៉ាន់ នៅ​ក្នុង​តូប​លក់​ចាប់ហួយ​) ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​ចាប់ហួយ នៅ​ភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ យោងតាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជនរងគ្រោះ​ឈ្មោះ ស្រី ស្រស់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​អាជីវករ ស្នាក់នៅ​ភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​ដោយ​ឃើញ​កាបូប​លុយ​របស់​ជនរងគ្រោះ​ទុក​ប្រហែស ជន​ត្រូវ​ចោទ ក៏​លួច និង​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ទើប​សមត្ថកិច្ច​ខណ្ឌ​មានជ័យ ដែល​ដាក់​គោលដៅ​ត្រួត​ព​និត្យ​មួក​កញ្ចក់​តាមផ្លូវ​នៅ​ក្បាលថ្នល់​ឃាត់ខ្លួន​បាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×