ភ្នំពេញ ៖ សម្តេចនាយយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនា នេះថា នៅពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងនឹងធ្វើជាទ្រង់ទ្រាយធំ ដែលមានអន្តារគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ។
តាមគម្រោងក្នុង ១ខែ ត្រូវចាក់ឲ្យបានក្នុងកម្រិតយ៉ាងហោច ១លានដូស ព្រោះវ៉ាក់សាំងទាំងការទិញ និងទាំងការទទួលជំនួយ និងមកជាបន្តបន្ទាប់ ដូច្នេះវ៉ាក់សាំងត្រូវបញ្ជូនទៅឲ្យប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមស្នើឲ្យអភិបាលខេត្តទាំងអស់ គឺត្រូវទទួលរ៉ាប់រង់កន្លែអស្នាក់នៅរបស់ក្រុមគ្រូពេទ្យដែលទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តទៅជួយ ឬចល័តពីកន្លែងមួយទៅកន្លែងមួយ សូមឲ្យខេត្តទទួលខុសត្រូវទៅលើការស្នាក់នៅ។
សព្វថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ គឺមាននៅសល់ច្រើនដែលយើងអាចពឹងពាក់ចំពោះម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីអាចនឹងផ្តល់ឲ្យគ្រូពេទ្យស្នាក់នៅបាន ជៀសវាងការយកថវិកាទៅជួលបន្ថែមក្នុងពេលដែលគ្រូពេទ្យស្ម័គ្រទាំងនោះទៅជួយដល់ប្រជាជន គឺថ្នាក់ជាតិទទួលខុសត្រូវទៅលើថវិកា ទាំងការធ្វើដំណើរ និងការហូបចុករបស់ក្រុមគ្រូពេទ្យប៉ុណ្ណោះ។
ប៉ុន្តែការស្នាក់នៅជាសណ្ឋាគារ ឬផ្ទះសំណាក់ ត្រូវឲ្យអភិបាលខេត្តទទួលរ៉ាប់រង ទទួលខុសត្រូវ។
សម្តេចតេជោ ហ៊ុន សែន យល់ថា ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ និងតាមទីកន្លែងដែលក្រុមគ្រូពេទ្យត្រូវទៅស្នាក់គាត់មិនកំណាញ់ទេ ទៅលើការសហការក្នុងស្ថានភាពមនសុ្សធម៌បែបនេះ។ ដូច្នេះគណៈកម្មការចំពោះកិច្ច គឺរៀបចំគម្រោងនៃការចំណាយតែទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ។
ប៉ុន្តែសម្រាប់ការស្នាក់នៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ ទុកការទទួលខុសត្រូវនជឲ្តអភិបាលខេត្តទទួលរ៉ាប់រង។ ហើយអភិបាលរាជធានី ខេត្ត ច្បាស់ជានឹងធ្វើបាននូវកិច្ចការងារនេះ ដោយមានការសហការល្អជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ នៅមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយរបស់ថ្នាក់ជាតិដែលជាចំណូលរបស់សម្បុរសជន ទុកចំណាយទៅលើប្រតិបត្តិការក្នុងដំណើរការចាក់វ៉ាក់សាំងដែលត្រូវប្រើប្រាស់រយៈពេលនៃការចាក់វ៉ាក់សាំងមិនឲ្យអូសបន្លាយយូរ ដោយខិតខំមានវ៉ាក់សាំងពេលមកដល់ គឺត្រូវខិតខំចាក់ក្នុងកម្រិត ១លាននាក់ក្នុងមួយខែ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ យើងបានទទួលព័ត៍មានថា តាមខេត្តបានរកទីកន្លែងចាក់បានសមគួរហើយដែរ ដែលមានជាង ៣០០កន្លែងនៅទូទាំងប្រទេសវាជាការល្អ ក៏ប៉ុន្តែលទ្ធភាពរបស់គញរូពេទ្យជាបញ្ហា ហេតុនេះគ្រូពេទ្យត្រូវតែរកនៅមូលដ្ឋានផងដែរ ទាំងគ្រូពេទ្យរដ្ឋ ប៉ុន្តែគ្រូពេទ្យរដ្ឋមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការនៃការព្យាបាលជំងឺសម្រាប់ជំងឺគ្រប់ប្រភេទដែលគ្រូពេទ្យកំពុងតែដំណើរការនោះទេ យើងយកតែគ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធអាចជួយមកចាក់វ៉ាក់សាំងបានតែប៉ុណ្ណោះ។
ក្រៅពីនោះត្រូវចលនាពេទ្យ គ្រូពេទ្យស្ម័គ្រតាមគ្លីនិកឯកជន ក៏ដូចជាគ្រូពេទ្យដែលជាសេវាឯកជនយកមកធ្វើការហ្វឹកហ្វឺន ដើម្បីបង្កើនចំនួនគ្រូពេទ្យចាក់នៅតាមទីកន្លែងដែលបានរៀបចំរួចមកហើយ បន្ថែមទៅដោយអន្តរាគមន៍នៃគ្រូពេទ្យស្ម័គ្រចិត្តដែលទៅពីថ្នាក់ជាតិ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើនក្រុមចុះទៅ។ ប៉ុន្តែគ្រូពេទ្យស្ម័គ្រចិត្តដែលចុះទៅនេះ គឺរ៉ាប់រង់ទៅលើការធ្វើដំណើរ និងការហូបចុក ឯកន្លែងស្នាក់នៅ គឺត្រូវទុកឲ្យខេត្តទទួលខុសត្រូវដោយរកកិច្ចសហការពីម្ចាស់សណ្ឋឋាគារ ឬផ្ទះសំណាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ




