Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់មែន ! បុរសរោគចិត្ត ខឹងហៅនារីវ័យក្មេងអត់ព្រមឡើងជិះម៉ូតូ ជិះដេញតាម រួចយកដៃធ្វើរឿងដ៏គួរឲ្យស្អប់បំផុត (វីដេអូ)

ប៉ូលីសនៅក្នុងប្រទេសម៉ាឡេស៊ី កំពុងតាមស្វែងរកបុរសរោគចិត្តម្នាក់ បន្ទាប់ពីបានប្រព្រឹត្តនូវទង្វើដ៏គួរឲ្យស្អប់ខ្ពើម ជិះម៉ូតូយកដៃស្ទាបគូទនារីម្នាក់ ដែលកំពុងដើរនៅតាមផ្លូវតែឯង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ នៅ Lorong Limau Manis។ នារីរងគ្រោះត្រូវបានដឹងថា បានដើរតែម្នាក់ឯងទៅធ្វើការ នៅម៉ោងប្រហែល ៩ និង ៤០ នាទីព្រឹក។ នេះបើយោងតាម Kosmo លោក Khairuddin Wan Idris ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម ACP បាននិយាយថា នារីជនរងគ្រោះមានអាយុ ១៨ ឆ្នាំ បានដាក់ពាក្យប្តឹងប៉ូលីសនៅម៉ោងប្រហែល ១១ ព្រឹក ថ្ងៃដដែល។

នៅចំណុចទី១នៃវីដេអូ បានបង្ហាញឲ្យឃើញបុរសរោគចិត្តកញ្ចាស់ក្បាលរូបនេះ ជិះម៉ូតូដេញតាមនារីរងគ្រោះ ទៅដល់កាច់ជ្រុងមួយ ហើយក៏ឈប់ម៉ូតូដែលទំនងជាហៅនាងឡើងជិះក្នុងផ្លូវអាក្រក់ ប៉ុន្តែ នាងបដិសេធជិះទេ។ ដោយឡែក នៅចំណុចទី២ បានបង្ហាញនារីរងគ្រោះ ខណៈកំពុងដើរតែឯង ក៏ស្រាប់តែបុរសដដែលរូបនេះ ជិះម៉ូតូមកពីក្រោយ រួចយកដៃប៉ះគូទនាង ធ្វើឲ្យនាងស្លុតចិត្តស្រឡាំងកាំងតែម្តង។

លោក Wan Khairuddin បាននិយាយថា ករណីនេះគឺស្ថិតក្រោមមមាត្រា ៣៥៤ នៃក្រមព្រហ្មទណ្ឌ សម្រាប់ការរំលោភ និងអំពើអាសអាភាស។ ហើយហេតុការណ៍នេះផងដែរ ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពនៅជុំវិញតំបន់នោះ ហើយវីដេអូត្រូវបានចែកចាយយ៉ាងលឿន នៅលើប្រព័ន្ធអ៊ីនធឺណេត។

ជនសង្ស័យដែលត្រូវបានឃើញជិះម៉ូតូម៉ាកហុងដា C90 ពណ៌ត្នោត បើតាមការប៉ាន់ស្មានគឺមានអាយុប្រហែលជា ៤០ ទៅ ៥០ ឆ្នាំ។ អ្នកណាដែលដឹងនិងមានព័ត៌មានអំពីជនសង្ស័យ ត្រូវបានជំរុញឱ្យទាក់ទងទៅប៉ូលីសជាបន្ទាន់ ដើម្បីជួយស៊ើបអង្កេត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×