ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីត្រូវបានធ្វើតេស្តជាលើកទី៣ រួចមក ដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ។
ដោយឡែក នៅមុននេះបន្តិច (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១) សួស វីសា បានចេញមុខប្រាប់ពីអាការរបស់ខ្លួននៅពេលនេះថា៖ «សូមគោរពលោកតាលោកយាយអុំពូមីងបងប្អូនទាំងអស់គ្នា នាងខ្ញុំបានមកសំរាកព្យាបាលជំងឺCOVID-19 នៅសណ្ធាគារ The Great Duke អស់រយៈពេល៨ថ្ងៃហេីយ ហេីយពេលនេះសុខភាពរាងកាយរបស់ខ្ញុំ ហាក់វិលមក សភាពដេីមវិញ ស្ទេីរតែ100% មានកម្លាំងមាំមួន ហូបបាន គេងបាន មិនមានក្អកស្លេស្ម ហៀរសំបោរផ្តាសាយ ឈឺក្បាលវិលមុខអីនោះទេ។
នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីលោកគ្រូ អ្នកគ្រូពេទ្យទេវតា ឈុតស របស់យេីងនៅមេីលថែរក្សាគ្រប់អ្នកជំងឺយ៉ាងយកចិត្តទុកដាក់ នាងខ្ញុំសង្ឃឹមថាខ្ញុំនឹងឆាប់ជាសះស្បេីយ ហេីយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ សម្រាប់ពាក្យជូនពរល្អៗដល់នាងខ្ញុំ ក៏ដូចជាក្រុមគ្រួសារខ្ញុំទាំងមូល ជាពិសេសក៏សូមអរគុណដល់អាណាព្យាបាលទី២ របស់ខ្ញុំគឺលោកអុំ អុឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ព្រមទាំងកូនស្រីរបស់គាត់ ចែគីមលាង ថែលលោកតែងតែបារម្ភសួរសុខទុក្ខ នឹងតែតែផ្ញេីសម្ភារៈប្រេីប្រាប់នឹងរបស់ហូបចុកមិនឲ្យខ្វះ ពិតជាកក់ក្តៅណាស់។
នាងខ្ញុំសូមមកសង្ខេបពីសុខទុក្ខរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះ ដេីម្បីឲ្យបងប្អូនបានដឹងនឹងអស់បារម្ភ ចំណែករឿងហេតុផ្សេងៗ នឹងរឿងក្នុងចិត្តផ្សេងទៀត នាងខ្ញុំបង្ហាញបងប្អូនឲ្យបានដឹងនាឱកាសក្រោយ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា 29.03.21»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













