Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើលពេញស្ទឹងត្រែង ក្រោយដឹងថាកម្មករ ៣ នាក់ មកពីក្រុងព្រះសីហនុ មានអាការៈមិនស្រួលខ្លួនអាជ្ញាធរពុំបានដឹងជាមុន

ស្ទឹងត្រែង ÷ យុវជនជាកម្មករចំនួន៣នាក់ មកពីខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចនិងមន្ត្រីសុខាភិបាលខេត្ត នាំខ្លួនទៅធ្វើចិត្តាឡីស័ក នៅមណ្ឌលសាលាករុកោសល្យខេត្តស្ទឹងត្រែង។
ក្រោយពីសមត្ថកិច្ចស្រាវជ្រាវតាមរកឃើញយុវជនទាំងបីនាក់ បានទៅពួនសម្ងំក្នុងវត្តមួយកន្លែង ក្នុងក្រុងស្ទឹងត្រែង នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងវត្តលើ ឃុំស្រះឫស្សី ខេត្តស្ទឹងត្រែង។

ក្រោយពីសួរនាំយុវជន៣នាក់ បានប្រាប់គ្រូពេទ្យឲ្យដឹងថា ពួកគេគឺជាកម្មករមកពីខេត្តព្រះសីហនុឈ្មោះ ទី១.ឈ្មោះ អ៊ី ស៊ីម៉ា អាយុ២៣ឆ្នាំ ទី២.ឈ្មោះ ថង គឹមផនអាយុ១៨ឆ្នាំ និងទី៣.ឈ្មោះ ម៉ារ៉ន អាយុ១៧ឆ្នាំ ។ អ្នកទាំង៣ មានទីលំនៅភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសានខេត្តស្ទឹងត្រែង។

លោកនួយ ប៊ុនធួយ មេឃុំស្ដៅបានឲ្យដឹងថា យុវជនទាំង៣នាក់បានទៅធ្វើការនៅខេត្តព្រះសីហនុ និងបានធ្វើដំណើរមកខេត្តស្ទឹងត្រែងវិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយមិនបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ក្រោយស្រាវជ្រាវដឹង ទើបសមត្ថកិច្ចតាមរកឃើញនៅចំណុចខាងលើ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានអន្តរាគមន៍បង្ការឆ្លង ប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ច បានស្រាវជ្រាវរកឃើញ យុវជនទាំង៣នេះ ក្រុមគ្រូពេទ្យបានយករថយន្តសាម៉ុយ ទៅដឹកយុវជនទាំង ៣នាក់ទាំងកណ្ដាលយប់ មកកាន់មណ្ឌលករុកោសល្យ យកសំណាក និងដើម្បីធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ យើងរង់ចាំលទ្ធផលជំងឺកូវីដ១៩ វិជ្ជមាន ឬអវិជ្ជមាន ពីថ្នាក់ជាតិសិន៕ រក្សាសិទ្ធិដោយ៖សំណាង

×