Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្លាប់ និងសន្លប់ម្នាក់ក្នុងអណ្តូង ពេលចុះទៅតម៉ូទ័របូមទឹកក្នុងអណ្តូង ហើយផុតខ្យល់ឧកស៉ីហ្សែន

ក្រចេះ ៖ នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា សាកសពបុរសម្នាក់ត្រូវបានអ្នកភូមិ ស្រង់ចេញពីអណ្តូងជម្រៅ៦ម៉ែត្រ នៅពេលបុរសរងគ្រោះបានចុះទៅតម៉ូទ័របូមទឹកក្នុងអណ្តូង ហើយផុតខ្យល់ឧកស៉ីហ្សែន។

ឧប្បត្តិហេតុ ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៧និង០០នាទី ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នៅចំណិចភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។

បុរសរងគ្រោះឈ្មោះ ឃីន ជឿន អាយុ៥០ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី និងបានជួបហេតុការណ៍ស្លាប់ដោយផុតខ្យល់ឧកស៉ីហ្សែនក្នុងអណ្តូងតៅនៅខាងក្រោយផ្ទះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ និងបុរសម្នាក់ទៀត ឈ្មោះ ប្រុញ ឡុច ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី) ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីជាប់គាំងក្នុងអណ្តូងទឹកមួយកន្លែង ដោយសារគ្មានខ្យល់ឧស្ម័នឧកស៊ីនហ្សែន។

ប្រពភពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃីន ជឿន និងកូនស្រី បានយកបង្អោងឫស្សីដាក់ក្នុងអណ្ដូងនៅក្រោយផ្ទះចម្ងាយប្រហែល ១០ម៉ែត្រ ដែលមានជម្រៅ ៦ម៉ែត្រ ដើម្បីយកក្បាលទុយោបូមទឹក ហើយអត់មានខ្យល់ឧកស៊ីហ្សែន ស្លាប់នៅក្នុងអណ្ដូងតែម្ដង ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×