ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបបុកម៉ូតូ ចំអ្នកជិះពីក្រោយបាក់ភ្លៅ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលពីរនាក់ប្ដីប្រពន្ធ មមកពីបេីកថ្នាំពេទ្យនៅគន្ធបុប្ឋាឲ្យកូន ហេីយឲ្យកូនជិះឡានបងប្អូនទៅផ្ទះមុន នៅឯខេត្តកំពង់ធំ ចំណែកពីរនាក់ប្ដីប្រពន្ធជិះម៉ូតូទៅខេត្តតាមក្រោយ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជេីងតែម្ដង។
ហេតុការណ៍បានកេីតឡេីង នៅវេលាម៉ោង១និង១០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែក ៦១កែង៩៦ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃើញពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូសង់២០១៧ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GI-9567 ទិសដៅពីត្បូងទៅជេីង តាមផ្លូវ៦១ លុះមកដល់ផ្លូវបែកជាបួន ក៏មានរថយន្តឡង់គ្រីស័រពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2Y-8593បេីកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកេីត បានជ្រុលទៅបុកចំស្ត្រីជាប្រពន្ធដែលជិះពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់បាក់ជេីងខាងឆ្វេង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានមកដល់ដោយឲ្យភាគីទាំងសម្របសម្រួលគ្នា ដោយអ្នកបេីកបររថន្តបានទំនាក់ទំនងហៅខាងអិនសារ៉េនមកដោះស្រាយ និងព្រមសង់ថ្លៃជុសជុលម៉ូតូនិងព្យាបាលរបួសចំនួន1200$បញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ រក្សាសិទ្ធិដោយ៖ សារឿន







