Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ រឿងកម្លាំងដឺបេជើងគោក លោកអ៊ិន គឹមឈាន ចាប់វ៉ៃខ្នោះប្រជាពលរដ្ឋ៣នាក់ ឆក់ត្រីខុសច្បាប់និងដោះលែង ជាថ្នូរនឹងលុយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់មកលើកម្លាំងដឺបេជើងគោក លោកអ៊ិន គឹមឈាន (ហៅអៀង) ចាប់វ៉ៃខ្នោះប្រជាពលរដ្ឋ៣នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆក់ត្រីខុសច្បាប់ រួមនិងវត្ថុតាងមធ្យោបាយ មិនបានប្រគល់ជូនសមត្ថកិច្ចជំនាញ ហើយបានដោះលែងក្រៅប្រព័ន្ធច្បាប់ជាថ្នូរនឹងលុយទៀតផង។

ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅនៅចំណុចត្រពាំងខ្ល ស្ថិតក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យទី២(ដឺបេ)ជើងគោកបានចាប់វ៉ៃខ្នោះប្រជាពលរដ្ឋ៣នាក់ ពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើសប្រប្រាស់ឧបករណ៍ឆក់ត្រី ដែលច្បាប់ហាមឃាត់រួមនិងវត្ថុតាង រួចដោះលែងទៅវិញជាថ្នូរនឹងលុយ។

ហើយការចាប់ឃាត់ខ្លួនមនុស្សធ្វើឡើង ដោយពុំមានការរាយការណ៍ដល់ព្រះរាជអាជ្ញានោះទេ រួចថែមទាំងហ៊ានធ្វើការសម្របសម្រួលដោះលែងវិញ ក្រៅប្រព័ន្ធច្បាប់តាមទំនើងចិត្តរបស់ខ្លួន វាជាការខុសនិងច្បាប់ទាំងស្រុង។

ប្រភពបានបញ្ជាក់ថា អ្នកដែលឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសឆក់ត្រី បានរួចហើយដោះ លែងក្រៅប្រព័ន្ធច្បាប់ត្រូវបានគេស្គាល់ឈ្មោះ អ៊ិន គឹមឈាន (ហៅអៀង) ឋានន្តរស័កវរសេនីយ៍ត្រី មុខងានាយរងស្នាក់ការការិយាល័យទី២ កងទ័ពជើងគោកប្រចាំខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះលោកវរសេនីយ៍ ត្រី អ៊ិន គឹមឈៀន (ហៅអៀង) ថាក្នុងនាមជាសមត្ថកិច្ច មិនគួរប្រព្រឹត្តរឿងដោះស្រាយដោះលែងមនុស្សដែលបានប្រព្រឹត្តបទល្មើសក្រៅប្រព័ន្ធច្បាប់ ជាថ្នូរនឹងលុយបែបនេះឡើយ ហើយជាទង្វើមួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរអង្គភាពការិយាល័យទី២ កងទ័ពជើងគោកយ៉ាងខ្លាំង ។

ពាក់ពន្ធពាន់និងការចោទប្រកាន់ខាងលើនេះ លោក អ៊ិន គឹមឈាន បានឲ្យដឹងថា ពាក់ពន្ធករណីខាងលើនេះខាងលោក មានគ្នាចំនួន៧នាក់ មានទាំងខាងដឺបេភូមិភាគផងដែរបានជិះម៉ូតូ ទៅចំណុចខាងលើផឹកទឹកត្នោតជូរក៏ប្រទះឃើញករណីខាងលើនេះ ខាងលោកដេញស្រែកសន្ធាប់និងឃាត់ខ្លួនបានមនុស្ស៣នាក់ រួមនិងវត្ថុតាងខាងលើបញ្ជូនយកមករក្សាទុកនៅស្នាក់ការការិយាល័ដឺបេទ័ពជើងគោក។

លោក យឹម ទិត្យ ប្រធានស្នាក់ការ២បេកងទ័ពជើងគោកប្រចាំខេត្តកំពង់ឆ្នាំង បានឲ្យដឹង ថា ចំពោះករណីខាងលើនេះ លោកមិនបានបញ្ជាឲ្យទៅធ្វើអំពើបែបខាងលើទេ ហើយនៅក្នុងលិខិតបេសកកម្ម បំពេញការងារចុះទៅស្រុកជលគីរី និងស្រុកកំពង់ត្រឡាច តែគាត់ចុះមកធ្វើនៅខុសគោលដៅលោកមិនទទួលដឹងឡើយ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជារឿងរបស់បុគ្គលណាធ្វើបុគ្គល និងជាអ្នកទទួលខុសត្រូវមិនមែនជារឿងរបស់អង្គភាព ប្រើឲ្យទៅបំពេញបេសកកម្មរបៀបខាងលើនោះឡើយ។ ហើយលោកក៏បានរាយការណ៍ ជូនទៅមេបញ្ជាការខាងលើផងដែរ ពាក់ព័ន្ធនឹងករណីនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×