Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អេីលពេញផ្ទះជួល ខណៈដែលស្ត្រីម្នាក់បាត់លុយចំនួន500$

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកឡាំប៉ាផ្អេីលដល់ប្រជាពលរដ្ឋព័ទ្ធចាប់ ជនសង្ស័យជាស្ត្រីម្នាក់ទៀត ដែលទេីបមកជួលផ្ទះ ជាមួយគ្នានិងជនរងគ្រោះ ដែលបានបាត់លុយនោះ។

ហេតុការណ៍ផ្អេីលឆោឡោនេះ បានកេីតឡេីងនៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកូនជនរងគ្រោះ ដែលឃេីញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ ស្ត្រីរងគ្រោះជាម្ដាយបានប្រាប់កូនស្រីថា មេីលផ្ទះម៉ាក់ទៅផ្សារ ខណៈដែលកំពង់អង្គុយលេងក្នុងផ្ទះ មានគេតេយកឥវ៉ាន់តាមអនឡាញចាំនៅខាមុខផ្ទះ គ្រាន់តែក្មេងស្រីទាញទ្វាបិទតែមិនកឹបសោនោះទេ ឡេីងយកឥវ៉ាន់រួចដេីរចុះមកវិញ ស្រាប់តែមានស្ត្រីម្នាក់ដែលជាជនសង្ស័យ ដេីរចេញពីផ្ទះរបស់ខ្លួន ក៏បានមេីលត្រង់ចំណុចសោ ក៏ឃេីញខុសទម្រង់ដេីម ភ្លាមនោះក្មេងស្រីក៏ស្ទុះទៅមេីលកន្លែងដែលម្ដាយទុកកាបូបលុយ ដែលមានលុយចំនួន500$ក្នុងកាបូប អត់ឃេីញក៏ស្រែកហៅស្ត្រីដែលជានសង្ស័យ មានឈ្មោះ (ខួច)វ័យ២០ឆ្នាំជាង មានយកកាបូបម៉ាក់ខ្ញុំ ឲ្យខ្ញុំវិញមក ស្ត្រីឈ្មោះ(ខួច) ប្រកែចថាមិនបានយកទេ ក្មេងស្រីខាងលេីក៏ស្រែកសុំឲ្យអ្នកជិតខាងជួយឃាត់ខ្លួនគាត់ រួចខលទូរស័ព្ទទៅម្ដាយនិងរាយការណ៍ ប្រាប់សមត្ថកិច្ចមកឃាត់ខ្លួន។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ក៏បានមកដល់ ឃាត់នាំខ្លួនស្ត្រីជនសង្ស័យ និងស្ត្រីរងគ្រោះ រួមទាំងកូនដែលឃេីញហេតុការណ៍ ទៅសួរនាំបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន

×