ភ្នំពេញ ÷ នារីស្រស់ស្អាតម្នាក់មានវិបត្តិនៅក្នុងគ្រួសារបន្តិចបន្ទួច ក៏សម្រេចចិត្តមកបញ្ចប់ជីវិតខ្លួនឯង ដោយមកលោតពីលើស្ពានអាកាសស្ទឹងមានជ័យ សម្លាប់ខ្លួន សំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងកាលពីវេលាម៉ោង ៩ និង៣០ នាទីយប់ថ្ងៃ ទី៣០ ខែ មីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចលើស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ លីនដា ភេទ ស្រីអាយុ២០ឆ្នាំជាង មុខរបរ ធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លឹបសុីធី ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បើយោងតាមប្រភពព័ត៌មានពីបុរសម្នាក់ បានប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុ គាត់ឃើញស្ត្រីជាជនរងគ្រោះម្នាក់ បានដើរយំនៅលើដងផ្លូវ២១៧ ទល់មុខនិងវត្តស្ទឹងមានជ័យ សំដៅទៅលើស្ពាន ខណៈពេលដើដល់ចំណុចកើតហេតុ ស្រាប់តែឡើងជាន់លើបង្កាន់ដៃស្ពាន ឃើញដូចនេះគាត់ក៏បានរត់ទៅចាប់ដៃទាញបានម្ខាង តែមិនជាប់បណ្ដាលឲ្យនារីរងគ្រោះ លោតទម្លាក់ខ្លួនទៅខាងក្រោម តែសំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់តែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើភ្លាមៗ សមត្ថកិច្ចបានចុះមកដល់ រួចបានទំនាក់ទំនងទៅខាងរថយន្តសង្រ្គោះបន្ទាន់ មកដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ៕ រក្សាសិទ្ធិដោយ៖ សា មេត





