Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលាំងជំនាញសន្ដិសុខ ស្រាវជ្រាវបង្រ្កាបជនសង្ស័យជាជនបរទេស ៨នាក់ករណីឆ្លងដែន ចូលមកកម្ពុជា ល្មើសនឹងវិធានការរដ្ឋបាល

កំពង់ស្ពឺ ៖ ជនសង្ស័យជាជនបរទេស ៨នាក់ត្រូវកម្លាំងជំនា ញសន្ដិសុខ ស្រាវជ្រាវ បង្រ្កាបករណីឆ្លងដែន ចូលម កព្រះរាជា ណាចក្រកម្ពុជា ដោយខុសច្បាប់ មានគោ លដៅ ល្មេីសនិងវិធាន ការរដ្ឋបាលរបស់រាជរដ្ឋាភិ បា លបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរសុខភាពសាធារណៈ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ.១៩ ដ៏កាចសាហា។

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នា ក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមអភិបាល នៃគណៈអភិ បាលខេត្ដ កំពង់ស្ពឺ និងការដឹកនាំផ្ទា ល់ពីលោ កឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរ បាលខេត្ដកំពង់ស្ពឺ ផែនការងារ សន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដោយបានការសម្របស ម្រួល នីនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំព ង់ ស្ពឺ បានចុះសហការជាមួយជំនាញពាក់ព័ន្ធស្រាវជ្រាវ បង្រ្កាបករណីជនបរទេសឆ្លងដែនដោយខុសច្បាប់ ចូលមកព្រះរាជា ណាចក្រកម្ពុជា ដោយមានគោលដៅ ល្មេីសនិងវិធានការរដ្ឋបាលរាជរដ្ឋាភិបាលប ណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរសុខភាពសាធារណៈ ។

ជនបរទេស ចំនួន ៦នាក់ និងបក្ខពួក ចំនួន ២នាក់ជា ជនបរទេស ត្រូវកម្លាំងនគរបាល ស្រាវជ្រាវ បង្រ្កាប ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ ចំណាត់ការ ផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជាណាចក្រ កម្ពុជា ជាប្រទេសមានអធិបតេ យ្យភាពពេញលេញ មានសម្លេង មានតម្លៃ ស្មេីមុខ ស្មេី មាត់ជាមួយបណ្ដាប្រទេសនៅលេីឆាកអន្ដរជាតិ ជាប្រទេសមាននីតិរដ្ឋ គោរពសិទ្ធិ អនុវត្តគោលការណ៍ច្បាប់ ជាតិ_អន្ដរជាតិជាធរមាន ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×