Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនធំ២គ្រឿងអូសគ្នាចុះពីចំណោតភ្នំ ចាប់ហ្វ្រាំងមិនស៊ីបុកគ្នាពីក្រោយ ធ្លាក់មកក្រោមភ្នំ ក្រឡាប់សង្កត់មនុស្សស្លាប់៤នាក់

បាត់ដំប​​ង ៖ រថយន្តធំប្រភេទយីឌុបដឹកអង្ករ បានខូចហើយមានរថយន្តធំ១គ្រឿងទៀត មកអូសចុះពីចំណោតភ្នំ បណ្តាលឱ្យចាប់ហ្វ្រាំងមិនស៊ីបុកគ្នាពីក្រោយ ធ្លាក់មកក្រោមភ្នំ ក្រឡាប់សង្កត់មនុស្សស្លាប់៤នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវចំណោតចុះភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំអូររំដូល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា មុនដំបូងរថយន្តដឹកអង្ករ មកពីខេត្តព្រៃវែង ដឹកយកទៅលក់នៅប្រទេសថៃ។ ពេលមកដល់ផ្លូវរៀបចុះភ្នំព្រឹក ក៏ខូចហើយឱ្យរថយន្តធំមូយគ្រឿងទៀត ជួយអូសចុះចំណោតភ្នំព្រឹក។ ដោយរថយន្តខាងក្រោយដាច់ហ្វ្រាំង បានជ្រុលទៅបុករថយន្តខាងមុខ បណ្តាលឱ្យក្រឡាប់សង្កត់តៃកុង និងអ្នករូមដំណើរស្លាប់៤នាក់ ក្នុងចំណោម៥នាក់។

ចំណែករថយន្តដាច់កង់ខ្ទេចខ្ទី ខួចខាតទាំងស្រុង និងចាក់អង្ករចោលខ្ទាតដល់ផ្ទះអ្នកស្រុក។ សាកសពទាំង៤នាក់ ទម្រាំគាស់រថយន្តយកសពចេញបាន ប្រើពេលអស់រាប់ម៉ោង។ សពទាំង៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕ រក្សាសិទ្ធិដោយ៖ សួង សាម

×