Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធរយៈពេល៣ខែទៀត ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុន ទេសចរណ៍

ភ្នំពេញ ៖ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ មិនទាន់បញ្ចប់ នៅឡើយ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ខែ គិតពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះ អាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រង់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ នៅក្នុងអំឡុងពេលនៃការលើកលែងពន្ធនេះ។

គួរបញ្ជាក់ថា ការលើកលែងនេះ ត្រូវបានប្រកាសនៅក្នុងវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច ក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×