ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់ហ្មង ! ចោរហារយ ចូលលួចទ្រព្យសម្បត្តិ ត្រូវមន្តរណ្តំម៉ាស៊ីនត្រជាក់ ងងុយដេក ប្រាសខ្លួនលើគ្រែកូនស្រីម្ចាស់ផ្ទះលង់លក់ទល់ភ្លឺ

ចោរអាយុវ័យក្មេងម្នាក់នៅក្នុងប្រទេសថៃ ប្រហែលជាមិនដែលបានស្គាល់រសជាតិម៉ាស៊ីនត្រជាក់ ត្រូវបានចាប់ខ្លួន ក្រោយពីបានចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែ មានអារម្មណ៍ងងុយដេកខ្លាំង ព្រោះត្រូវមន្តរណ្តំម៉ាស៊ីនត្រជាក់ ក៏ប្រាស់ខ្លួនដេកក្នុងបន្ទប់កូនស្រីម្ចាស់ផ្ទះយ៉ាងស្រួល។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងខេត្ត Phetchabun ប្រទេសថៃ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចោរម្នាក់មានឈ្មោះ Arthit Kinkuntod អាយុ ២២ ឆ្នាំ ដោយពុំអាចទប់ទល់នឹងម៉ាស៊ីនត្រជាក់បាន ក៏លោតឡើងគ្រែដ៏ធំទូលាយមួយរបស់ម្ចាស់ផ្ទះ បន្ទាប់ពីចូលលួចនៅវេលាម៉ោងប្រហែល ២ យប់ រំលងអធ្រាត្រ។ ប៉ុន្តែ ដោយសារមានអារម្មណ៍ងងុយដេក រូបគេក៏បានចូលទៅក្នុងបន្ទប់មួយ ដែលជាគ្រែគេងសម្រាប់កូនស្រីម្ចាស់ផ្ទះជាមន្រ្តីប៉ូលីស។

មន្រ្តីប៉ូលីសជាម្ចាស់ផ្ទះ បានប្រាប់កាសែតជាភាសាថៃ Matichon ថា៖ «គាត់បានភ្ញាក់ផ្អើលពីដំណេកនៅពេលព្រឹក និងពិតជាមានការងឿងឆ្ងល់ជាខ្លាំង នៅពេលរកឃើញថា ម៉ាស៊ីនត្រជាក់បន្ទប់គេងកូនស្រី ត្រូវបានបើក»។

គាត់ពិតជាមានការភ្ញាក់ផ្អើលស្ទើរលោះព្រលឹង នៅពេលបើកទ្វារបន្ទប់ ក៏ស្រាប់តែឃើញលោកចោរ Arthit កំពុងដេកលង់លក់យ៉ាងរំភើយ នៅលើគ្រែកូនស្រីរបស់គាត់។ បន្ទាប់មក គាត់ក៏បានទាក់ទងទៅប៉ូលីស មកចាប់ខ្លួនចោរថ្លើមពាសមេឃរូបនេះភ្លាមៗផងដែរ។

គាត់បាននិយាយទាំងហួសចិត្តថា៖ «ខ្ញុំពិតជាចង់ដឹងមែនទែន ព្រោះថាកូនស្រីរបស់ខ្ញុំ មិននៅផ្ទះទេ គឺនាងបានចេញក្រៅប្រទេស»។ គាត់បន្តថា៖ «កូនស្រីរបស់ខ្ញុំ មិនដែលភ្លេចបិទម៉ាស៊ីនត្រជាក់ទេ នៅពេលនាងចាកចេញពីផ្ទះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម