Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទបញ្ចប់ព្រឹត្តិការណ៍១២មីនា ក្នុងថ្ងៃមង្គលការដែល កក្កដា សោភ័ណ្ឌ មកចូលរួមនៅស្រុកសំរោង

តាកែវ ៖ ជាលទ្ធផលដ៏ល្អប្រសើរមួយ ដែលមនុស្សគ្រប់គ្នាក្នុងស្រុកសំរោង និងនៅតាមបណ្តាស្រុកផ្សេងៗ នៅក្នុងខេត្តតាកែវទទឹងរង់ចាំនោះ ចំពោះលទ្ធផលធ្វើតេស្តលើកទី៤ បានបញ្ជាក់ថា មនុស្សជិត៤០០នាក់ ដែលបានពាក់ព័ន្ធចូលរួមក្នុងមង្គលការ នៅភូមក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបុគ្គលកក្កដា សោភ័ណ្ឌ បានមកចូលរួម កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១នោះ គឺលទ្ធផលក្នុងការធ្វើតេស្ត ៤លើក អវិជ្ជមានទាំងអស់ ហើយនៅព្រឹកថ្ងៃទី ៣១ ខែមីនា នេះដែរលោក កេត ម៉ៅ អភិបាលស្រុកសំរោង និងក្រុមគ្រូពេទ្យ បានធ្វើពិធីបិទបញ្ចប់នៅព្រឹត្តិការណ៍ ថ្ងៃ ១២មីនា និងបើកឲ្យមានការចេញចូលឡើងវិញនៅភូមិក្រាំងលាវ ។

សូមបញ្ជាក់ផងដែរថា បើតាមការឲដឹង ពីលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ការយកសំណាកលើទី ៤ ចំពោះប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ១២ មីនា នោះមានចំនួន ៣២១នាក់ ត្រូវបានបញ្ជាក់ជាលទ្ធផលនៅព្រឹកនេះថា អវិជ្ជមាន កូវីដ ១៩ទាំងអស់ ។

ដោយឡែកតែបុគ្គលឈ្មោះ ហ៊ីង សាមួន ដែលជាចុងភៅដែលមានវិជ្ជមានកូវីដ១៩ នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ហើយចំពោះក្រុមគ្រួសាររបស់អ្នកជំងឺ ហ៊ីង សាមួន និងអ្នកពាក់ព័ន្ធទាំងអស់ ០៩នាក់នោះ ត្រូវបានយកមកធ្វើចត្តាឡីស័កនៅមណ្ឌលគរុកោសល្យនោះ ជាលទ្ធផលក្នុងការធ្វើតេស្តលើសំណាក គឺអវិជ្ជមានកូវីដ១៩ ទាំងអស់ ៕រក្សសិទ្ធិដោយ៖ តាកែវ

×