Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រកាសអំពីយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១

spot_img

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ. វ .ក -១៩ ) បានឲ្យដឹងថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេសក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ បានសម្រេចឱ្យធ្វើការបញ្ជាទិញវ៉ាក់សាំង ស៊ីណូហ្វាម (Sinopham) ជំហានដំបូងក្នុងចំនួន ១.៥០០.០០០ដូស ពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជាទើបទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិននូវ វ៉ាក់សាំងស៊ីណូហ្វាម (Sinopham) ចំនួន ១.០០០.០០០ដូស ដែលកន្លងមកកម្ពុជាទទួលបានចំនួន ៦០០.០០០ដូសរួច ហើយ (នៅសល់ចំនួន ៤០០.០០០ដូសទៀតដែលនឹងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ) ព្រមទាំងបានធ្វើកិច្ចសហ ប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិនានា ដែលជម្រុញឱ្យកម្ពុជាអាចឈានទៅទទួលបានជាដំបូងផងដែរ នូវវ៉ាក់សាំងកូវីសែល (CovIS HIE LD) ដែលជាវ៉ាក់សាំងទទួលបានអាជ្ញាបណ្ណផលិតនៅឥណ្ឌាដោយអាស្ត្រាហ្សេនីកា (AstraZeneca) ផ្តល់ជាជំនួយតាមរយៈយន្តការមជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) ដោយមានការសម្របសម្រួលពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងតែដំណើរការចាក់ជូនក្រុមមនុស្សអាយុ ៦០ឆ្នាំឡើង ហើយនឹងមានវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់នាពេលខាងមុខនេះ គ. វ .ក-១៩ បាន និងកំពុងតែចាត់ចែង រៀបចំការចាក់ជូនប្រជាជនតាមក្រុមគោលដៅអាទិភាពដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្តថា វ៉ាក់សាំងកូវី-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់ បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែល បានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភព លោក ដែលបណ្តាប្រទេសមួយចំនួន បាន និងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយដែរ។

អាស្រ័យហេតុនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង សូមអំពាវនាវដល់លោកអុំ ពូ មីង ពុក ម៉ែ បងប្អូន និងក្មួយៗទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅដល់ ៥៩ឆ្នាំ ដែលជាក្រុមដល់វេនទទួលវ៉ាក់សាំងដូចមានរាយបញ្ជីខាងក្រោមនេះ សូមទៅទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បី កុំឱ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅ ក្នុងផ្ទះរបស់យើង និងចូលសហគមន៍របស់យើង ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ. វ .ក .-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន ៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINO VAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់នាពេលនេះ មានដូចតទៅ៖
១. ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែល មានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គ ជាតិ ដែលពុំទាន់បានចាក់ពីមុន . វ. ក-១៩ ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ ) ទាំងថ្នាក់ជាតិ និងក្រោម
២. រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ. វ.ក-១៩ រួចហើយ
៣. អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គ.វ.ក-១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)
៤. កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមាន បញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ

៥. មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូន គ . វ . ក-១៩ រួចហើយ )
៦. មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរ ក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន គ . វ.ក-១៩ រួចហើយ
៧. ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រប ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ ៨. កម្មករ – . ក-១៩ រួចហើយ កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបានផ្ញើជូន គ . វ .ក-១៩។

ក្រៅពីក្រុមខាងលើដែលមានការសម្របសម្រួលត្រឹមត្រូវពីក្រសួង-ស្ថាប័នសាមី ពីអង្គភាពរបស់ខ្លួន និងពីសាមី អាជ្ញាធរមូលដ្ឋានដើម្បីទៅចាក់វ៉ាក់សាំង នៅតាមទីតាំង និងតាមវេនកំណត់រៀងៗខ្លួននោះ សូមបងប្អូនដែលមិនស្ថិតនៅក្នុង ក្រុមខាងលើនេះ សូមមេត្តាអធ្យាស្រ័យ ដោយសូមរងចាំដល់វេនរបស់ខ្លួន សឹមទៅចាក់ នៅពេលវាក់សាំងមកដល់លើក ក្រោយៗទៀត ដើម្បីកុំឱ្យមានការកកស្ទះ កុះករពេក បង្កជាហានិភ័យនៃការចម្លងវីរុស៊ីកូដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមគ្នាជាមួយក្រសួងសុខាភិបាល និងក្រសួងការ បរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កំពុងខិតខំស្វះស្វែងរកការទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនបងប្អូនប្រជា ពលរដ្ឋទៅតាមផែនការ ១០លាននាក់។

ជាមួយគ្នានេះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្ដី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួត ពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តនូវ ការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ ( កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់ គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×