Sunday, March 26, 2023

សាហាវមែន ! របងសុទ្ធតែលួសបន្លាស្រួចៗ តែមិនជាផលលំបាកសម្រាប់លោកចោរ ផ្លោះចូលផ្ទះថៅកែស្វាយ ប្រមូលទ្រព្យសម្បត្តិអស់មិនស្ទើរ (វីដេអូ)

spot_img

ភ្នំពេញ ៖ គ្រួសារថៅកែស្វាយមួយ ខណៈកំពុងដេកលក់ស្កប់ស្កល់ ក៏ទុកឱកាសឲ្យលោកចោរ២នាក់ ឡើងរបងដ៏ខ្ពស់បំពាក់សុទ្ធតែដែកស្រួចៗ លួសបន្លាពីរបីជាន់ ផ្តោះចូលដើររើកកាយលុកលុយពេញក្នុងផ្ទះ យកចំណីចំណុកភេសជ្ជៈផឹកស៊ីឡើងឆ្អែត រួចប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួន។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Mong Sothea ជាម្ចាស់ផ្ទះរងគ្រោះ បានបញ្ចាក់ប្រាប់ថា កាលពីយប់មិញនេះ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានករណីចោរបានចូលផ្ទះរបស់គាត់ ដោយប្រមូលយកអស់ទ្រព្យសម្បត្តិមួយចំនួនមានដូចជា៖ កាបូបលុយ, ទូរស័ព្ទ២គ្រឿង និងខ្សែក។ តែយ៉ាងណា ម្ចាស់ផ្ទះខាងលើ ពុំបានបញ្ជាក់ពីទំហំទ្រព្យសម្បត្តិដែលបានបាត់បង់ និងក៏ដូចទីកន្លែងកើតហេតុនោះទេ។

តែទោះយ៉ាងណា គាត់ក៏សូមស្នើដល់បងប្អូន ប្រសិនបើបានឃើញភិនភាគចោរដូចក្នុងរូបខាងក្រោមនេះ សូមជួយផ្តល់ជាព័ត៌មានផង។ ហើយក៏សូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាផងដែរ។

តាមរយៈការពិនិត្យមើលមួក និងខោអាវ នៅក្នុងរូបភាពពីកាមេរ៉ាសុវត្ថិភាព នោះគេ បានសន្មតថា ចោរម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់ទំនងដូចជាសន្តិសុខតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២