Monday, March 27, 2023

បុរសវ័យចំណាស់ អកហ្សឺចាប់ហ្វ្រាំងដួលម៉ូតូ បាក់ឆ្អឹងដងកាំបិតខាងស្ដាំ សង្ស័យថារថយន្តបុក

spot_img

ភ្នំពេញ​ ៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូធូដេ ក្នុងល្បឿនលឿនគួរសម អកហ្សឺជាមួយរថយន្ត មួយគ្រឿង ដែលបម្រុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យអ្នកបើកបរម៉ូតូចាប់ហ្រ្វាំងបោកដួលរងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិតខាងស្ដាំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ០០ នាទីព្រឹកថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះលេខ ១៤២ផ្លូវ ១១០ កែងនឹង ១៩ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូ today ពណ៌ផ្កាឈូកពាក់ផ្លាកលេខភ្នំពេញ1GE-4558 បើកបរទិសដៅពីលិចទៅកើត ខណ:ដែលកំពុងតែបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក MG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AV-2173 បើកបរដោយជនជាតិបរទេស ស្រីប្រុស២នាក់បើកបត់ឆ្វេងត្រឡប់ក្រោយ ធ្វើឲ្យអ្នកបើកបរម៉ូតូចាប់ហ្រ្វាំងបង្ខំបណ្ដាលឱ្យបោកដួល រងរបួសធ្ងន់បាក់ឆ្អឹងដងកាំបិតដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតសង្ក្រោះ។

ចំណែកជនបរទេសទាំងពីរនាក់នោះ បានប្រាប់ឲ្យដឹងថា គាត់អត់បានបុកទេ ដោយសារគាត់ជិះម៉ូតូលឿនចាប់ហ្វ្រាំងដួលខ្លួនឯង រីឯឡានរបស់គាត់ ក៏មិនមានដានកូដនិងគ្មានបានប៉ះអ្វីឡើយ ហើយម៉ូតូក៏គ្មានដានប៉ះឬខូចដែរ។ តែម្ចាស់ម៉ូតូថា រថយន្តបុកគាត់ទៅវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកើតហេតុ បានពិនិត្យមើលទាំងម៉ូតូទាំងរថយន្ត ក៏គ្មានឃើញដានប៉ះពាល់អ្វីដែរ តែដោយភាគីខាងម្ចាស់ម៉ូតូ រងរបួសទៅមន្ទីរពេទ្យ ទើបសមត្ថកិច្ចជំនាញខណ្ឌ ទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សារឿន

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២