Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហុីយ៉ាន់ដាយបេីកបុករបាំងកំរិតកម្ពស់ រថយន្តរបេីកអូសប៉ះប៉ុស្តិ៍យាម របស់សន្តិសុខរងការខូចខាត

ភ្នំពេញ ៖ រថយន្ត ហុីយ៉ាន់ដាយមួយគ្រឿង បេីកខ្វះការប្រុងប្រយ័ត្នបុករបាំងកំរិតកម្ពស់រថយន្ត នៅក្បាលស្ពានបេឡេអូសប៉ះប៉ុស្តិ៍យាមរបស់សន្តិសុខរងការខូចខាត។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៤៥នាទីព្រឹក ថ្ងៃទី ៣១ខែ មីនា ឆ្នាំ ២០២១ ចំណុចគល់ស្ពានបេឡេត្រេីយខាងលិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយពណ៌សលាយលឿង ពាក់ផ្លាកលេខភ្នំពេញ3A 2777បេីកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តបានបេីកចេញពីទឹកដីខណ្ឌច្បារអំពៅ បេីករហូតមកដល់ផ្លូវជាតិលេខ៥ លុះមកដល់កន្លែងកេីតហេតុ បានបត់ស្តាំបំណងឡេីងស្ពានបេឡេ ក្នុងល្បឿនលឿនក៏បុករបាំងកំរិតកម្ពស់រថយន្ត ដែលមានកម្ពស់ត្រឹមតែ២ម៉ែត្រ និង៨តឹកប៉ុណ្ណោះ បណ្តាលឱ្យរបេីកបង្គោលរបាំងកំរិតកម្ពស់ ម្ខាងខ្ទាតអូសប៉ះប៉ុស្តិ៍របស់សន្តិសុខយាមស្ពាន រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកេីតហេតុសន្តិសុខយាម បានបិតផ្លូវមួយសន្ទុះ ព្រោះខ្លាចប្រជាពលរដ្ឋធ្វេីដំណេីរមានគ្រោះថ្នាក់ ដោយឡែកតៃកុងរថយន្តនិងតំណាងក្រុមហ៊ុនអូសុីអាយស៊ីសម្រួលគ្នាដោយភាគីខាងរថយន្ត ចេញថ្លៃការខូចខាត៕ រក្សាសិទ្ធិដោយ៖សារឿន

×