Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ ស្តីពី​វិធានការ​រដ្ឋបាល ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​

​ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ អនុក្រឹត្យ​លេខ ៥៧ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ស្តីពី​វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ អនុក្រឹត្យ​នេះ មាន​គោលបំណង​កំណត់​អំពី​វិធានការ​រដ្ឋបាល ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត សំដៅ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល​នៃ​ការឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​។​

​អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វិដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×