Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ដកហូត​បាន​គ្រឿងញៀន ៣ គីឡូក្រាម នៅ​ព្រំដែន​កម្ពុជា​ឡាវ​

​ស្ទឹងត្រែង ៖ សមត្ថកិច្ច​នគរបាល ​BLO​ សារ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ ដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​បទ​ខ្លួន​បាន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​កញ្ចប់​ថ្នាំញៀន​ចំនួន​ 3​ដុំ​ នៅ​ថ្ងៃទី​៣១​ ខែមីនា ​ឆ្នាំ​ ២០២១ វេលា​ម៉ោង​១០​និង​៣០​នាទី​ ចំណុច​ស្ពាន​ទី​ពីរ ភូមិ​អូរ​ស្វាយ​ឃុំ​អូរ​ស្វាយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោ​ផិត​សាម៉ន​ណ​យ អាយុ​២៩​ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ​ភូមិ​ហាត​ស៊ូ​ខូ​ន ស្រុក​ខូង ខេត្ត​ចំប៉ា​ស័ក ប្រទេស​ឡាវ​វ​ត្តិ​តាង មេ​តំ​ហ្វេ​តា​មុឺ​ន​ចំនួន​បី​ដុំ ប្រហែល​បី​គីឡូក្រាម ។​

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​នៅ​នេះ​សមត្ថកិច្ច​ក៏បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

​រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×