Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ប៉ូលិស ៖ មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ​ចំនួន ៣​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩ , ១៥​នាក់​ ធ្វើ​ច​ត្តា​ឡី​ស័ក និង​ជាង​ ២០០​នាក់ ​រង់ចាំ​លទ្ធផល​

​ភ្នំពេញ៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ប្រាប់ CEN ឲ្យ​ដឹងថា មន្ត្រីនគរបាល​ដែល​ឆ្លង​នៅ​សេនាធិការដ្ឋាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់ ក្នុងនោះ​ម្នា​ក់នៅ​នាយកដ្ឋាន​បំភ័ន្ត​អក្ខរ​បាន​ស្លាប់ និង​បីនាក់​ទៀត​នៅ​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ កំពុងតែបន្ត​ព្យាបាល ប៉ុន្តែ​បាន​ធូរស្រាល​ហើយ​។ ដោយឡែក​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ទាំង​អ្នក​ផ្ទាល់ និង​អ្នក​ប្រយោល ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ល្អប្រសើ​រដែរ​។ ដោយឡែក​នគរបាលជាតិ​ជានា​រី (​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ​) ដែល​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ នាពេល​ថ្មីៗ​នេះ ក៏មាន​ស្ថានភាព​ល្អប្រសើរ​ដែរ​។ ហើយ​អ្នក​ដែល​យក​សំណាក​រួចហើយ គឺ​រង់ចាំតែ​លទ្ធផល​ពី​ក្រសួងសុខាភិបាល​អ្នកនាំពាក្យ​អ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ផ្លូវការ​អំពី​មន្ត្រី​នគរបាលជាតិ​ម្នាក់ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទទួលបាន​លទ្ធផល​តេស្ត​សំណាក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ឱ្យ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ សហការ​ជាមួយ​ស្នងការដ្ឋាន​ហិរញ្ញកិច្ច និង​ភស្តុភារ ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ រៀបចំ​យក​សំណាក​មន្ត្រីនគរបាល​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ទំនាក់ទំនង​ការងារ​ជាមួយ​អ្នក​ជម្ងឺ​។​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​ជាតិ​បាន​បញ្ជាក់ថា ការយក​សំណាក​មាន​ចំនួន​០៣​លើក រួមមាន : លើក​ទី​១ ៖ កាលពី​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២១ មន្ត្រីនគរបាល​ដែល​បានផ្ដល់​សំណាក​សរុប​ចំនួន ២១៩​នាក់​។ បន្ទាប់ពី​ការយក​សំណាក់​លើក​ទី​១ ជា​លទ្ធផល​ត្រូវបាន​រកឃើញ​មន្ត្រីនគរបាល​ម្នាក់​បន្ថែមទៀត បម្រើ​ការងារ​នៅ​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ វិជ្ជមាន និង​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ។​

លើក​ទី​២ ៖ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាល​ដែល​បានផ្ដល់​សំណាក​សរុប​ចំនួន ២២៨​នាក់​។ ជា​លទ្ធផល​រកឃើញ​ន​គ​របាល​ជាតិ​ជានា​រី ម្នាក់​បន្ថែមទៀត​វិជ្ជមាន​កូ​វីដ​-១៩ និង​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

លើក​ទី​៣ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាល​ដែល​បានផ្ដល់​សំណាក​សរុប​ចំនួន ២២៩​នាក់​។ កំពុងតែ​រង់ចាំ​លទ្ធផល​ពី​ក្រុមគ្រូពេទ្យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ក្នុងនាម​លោក​ផ្ទាល់ សូម​ផ្តាំ​ផ្ញើជូន​ដល់​មន្ត្រី​នគរបាលជាតិ​វិជ្ជមាន​កូ​វីដ​-១៩ ដែល​បាននិងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មន្ត្រី​នគរបាលជាតិ​ចំនួន​១៥ នាក់ ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មន្ត្រី​វិជ្ជមាន​កូ​វីដ​-១៩​ខាងលើ និង​បាន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ខណ្ឌដង្កោ សូមមេត្តា​កុំ​បាក់​ទឹកចិត្ត ត្រូវមាន​ស្មារតី​រឹងមាំ និង​ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង និង​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​ការព្យាបាល​របស់​ក្រុមគ្រូពេទ្យ​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​ជាតិ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​កងកម្លាំង​នគរបាលជាតិ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ក៏ដូចជា​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣​ការពារ និង​៣​កុំ៕

រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×