Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​វៀតណាម​ម្នាក់ បើករថយន្ត​ក្រឡាប់​ចូល​ស្រែ​ឡើង​ខ្ទេច បន្ទាប់​ឃើញ​ស្រមោល​ប៉ូលីស​ថៃ សង្ស័យ​មាន​អ្វី​ពិសេស​ជាប់​ខ្លួន​!

​បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​បើករថយន្ត​ធ្លាក់ចូល​វាលស្រែ ក្រឡាប់​ច្រើន​ត្រឡប់​ឡើង​ខ្ទេច តែ​សំណាង​នៅមាន​ជីវិត អាច​គ្រប់គ្រង​លូន​ចេញពី​ក្នុង​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល បន្ទាប់ពី​បានឃើញ​ស្រមោល​ប៉ូលីស​នៅខាងមុខ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ Phimai ទៅកាន់ Jakkarach ក្នុងស្រុក Phimai ប្រទេស​ថៃ​។​

​ប៉ូលីស​នៅ​កន្លែងកើតហេតុ បាន​និយាយថា ពួកគាត់​ពិតជា​មានកា​រ​ងឿងឆ្ងល់​ជាខ្លាំង ព្រោះថា​មិនដឹង​ជាមាន​មូលហេតុ​អ្វី បានជា​បុរស​នោះ​ភ័យខ្លាច​ដល់​ថ្នាក់​នេះ​។ នៅ​មុនពេល​កើតហេតុ ប៉ូលីស​បានឃើញ​រថយន្ត​១​គ្រឿង​នេះ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន និង​បើក​គេច​ពី​ពួកគេ រួច​បង្កើនល្បឿន​កាន់តែ​លឿន រហូត​បាត់បង់​ម្ចាស់ការ​ក្រឡាប់​ចូលក្នុង​ស្រែ​តែម្តង​។​

​នៅពេល​មន្ត្រី​ប៉ូលីស​មកដល់​កន្លែងកើតហេតុ ពួកគេ​បាន​រកឃើញ​រថយន្ត​ម៉ាក Toyota ១​គ្រឿង ពាក់​ស្លាក​លេខ Bangkok កំពុងស្ថិត​នៅក្នុង​វាលស្រែ​។ នៅក្បែរ​រថយន្ត​នោះ មាន​តង់​កៅស៊ូ​ចំនួន ៥០ ដុំ រាយប៉ាយ​នៅ​ជុំវិញ​នោះ ។ ដោយសារតែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ដូច្នេះ ប៉ូលីស​បានធ្វើ​ការឆែកឆេ​រ​ក្នុង​រថយន្ត និង​បាន​រកឃើញ​ថង់​មួយ​ផ្ទុក​ដោយ​ប័ណ្ណបើកបរ​មួយ​, ទូរស័ព្ទ​១​គ្រឿង និង​លិខិតឆ្លងដែន​១​។

​អ្នកបើកបរ​មានឈ្មោះ Knian Jintiad អាយុ ៣៥ ឆ្នាំ មកពី​ប្រទេស​វៀតណាម​។ ចំណែក​តង់​កៅស៊ូ និង​រថយន្ត ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ប៉ូលីស Phimai ៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×