Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​កំពុង​ដែក​លង់លក់​ចោរ​ឆ្មក់​ចូលមក​យក​ក្រដាស​ញាត់​ចូល​មាត់​និង​យក​កាវ​វិទ្យាសាស្ត្រ​បិទមាត់​មិន​ឲ្យ​ស្រែ​ករួច​ដោះយក​ខ្សែក​មាស​យកទៅ​បាត់​

សៀមរាប ÷ ស្ត្រី​ម្នាក់​ត្រូវ​ចោរ​យក​ក្រដាស​ញ៉ុ​ក​ចូល​មាត់​ព្រមទាំង​យក​កាវ​ចាក់​ចូល​បន្ថែមទៀត​រួច​ដោះ​ខ្សែក​មាស​គេចខ្លួនបាត់​។​

​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​តា​សោម ឃុំ​តា​សោម ស្រុក​អង្គរជុំ​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២១​។​ ស្ត្រី​រងគ្រោះ​មានឈ្មោះ​យ៉​ម រួម អាយុ​៦៨​ឆ្នាំ ស្នាក់នៅ​ចំនុចកើតហេតុ​ខាងលើ​។​

​តាម​ការ​រៀ​រាប់​ពី​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា​÷​មិន​ពេល​កើតហេតុ​រូបគាត់​បា​នស​ម្រាក​លង់លក់​ស្រាប់តែ​ជនសង្ស័យ​បាន​លបចូល​មក​យក​ក្រដាស​ញ៉ុ​ក​ចូលក្នុង​មាត់​គាត់​រួច​ចាក់​កាវ​ចូល​កំុ​ឲ្យ​ស្រែក​ខណ​:​រូបគាត់​ភ្ញាក់​ដឹងខ្លួន​ហើយ​បាន​ប្រតាយប្រតប​ជាមួយនិង​ចោរ​តែ​រូ ប​គាត់​ស្រែក​លែងរួច​ទើប​ចោរ​ដោះយក​ខ្សែក​មាស​របស់គាត់​អស់​មួយ​តម្លឹង​រួច​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

​ដោយឡែក​សមត្ថកិច្ច​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ករណី​ប្លន់​នេះ​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​ចាប់​បញ្ច្រក​ក្រដាស​ចូលទៅក្នុង​មាត់​ស្ត្រី​ម្នាក់​រួច​យក​កាវ​វិទ្យាសាស្ត្រ​ចាក់​ចូល​បន្ថែម​ទៅក្នុង​មាត់​ជនរងគ្រោះ​ខណៈ​កំពុង​ដេក​ក្នុង​អង្រឹង​ហើយ​ដោះយក​ខ្សែក​មាស​ទម្ងន់​១​តម្លឹង​គេចខ្លួនបាត់​។​
ករណីនេះ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​តាម​និង​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​នៅពេល​ក្រោយ​៕

​រក្សា​សិទ្ធិ​ដោយ​៖ សួង សាម​

×