Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ និងអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ ប្រកាសសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជន

ភ្នំពេញ ៖ អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយ មនុស្សចំនួន២នាក់ទៀត ជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិបានប្រកាសសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនជនកម្ពុជាថ្មី ទាំងប៉ុន្មានរូបនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នារសៀលថ្ងៃទី៣១ ខែមីនានេះ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះ រួមមាន៖ ទី១៖ ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។ទី២៖ ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់ ។ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សនិងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។

លោកបញ្ជាក់ផងដែរថា ការដែលបងប្អូនស្ម័គ្រចិត្ត ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។

លោកឃួង ស្រេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។

ជាងនេះទៅទៀត ខណៈដែលប្រទេសជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំងមកចាក់ការពារជំងឺ-១៩ ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋថែមទៀត។

ក្នុងឱកាសនោះដែរលោកឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់ការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចហើយ នូវអង្ករប្រមាណ១០ម៉ឺនតោន ដើម្បីទុកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះនិងប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×