Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀត រត់គេចខ្លួនរួច បន្ទាប់ពីចូលទៅកាច់កម៉ូតូ ពីខណ្ឌមានជ័យ រត់ដល់ខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចវាយខ្នាះបានម្នាក់

spot_img

ភ្នំពេញ ÷ ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពចូលទៅកាច់ក ម៉ូតូពីប្រជាពលរដ្ឋនៅមុខបន្ទប់ជួល បានសម្រេចតែត្រូវសន្តិសុខឃើញទាន់ រួចជនសង្ស័យបានយកម៉ូតូព្យាយាម ជិះរត់គេចខ្លួនដល់ផ្លូវព្រះមុន្នីវង្ស ចំណុចស្តុបពេទ្យចិន ក្នុងខណ្ឌបឹងកេងកង ក៏ដួលម៉ូតូត្រូវបានសមត្ថកិច្ច និងអ្នកសារព័ត៌មានជាច្រើនឃាត់វាយខ្នោះបានម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀត ជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ២ និង ១៥ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ចំណុចឃាត់បាន ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្តី មានឈ្មោះ ប៉ាន់ថុន ភេទប្រុស អាយុ ៥៣ ឆ្នាំមុខរប សន្តិសុខ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុក ពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ រឿងស្រីមុំ ភេទស្រីអាយុ៤៨ ឆ្នាំ មុខរបរអ្នកលាងចាន ស្នាក់នៅជាមួយប្តី។

ចំណែកជនសង្ស័យឃាត់បាន មានឈ្មោះ ជីចៅ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងឈើ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលនៅខណ្ឌជ្រោយចង្វារ។

បើយោងតាមប្រភពព័ត៌មាន ពីបងប្រុសជាសន្តិសុខម្នាក់ រស់នៅជិតបន្ទប់ជួលជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គាត់បានឃើញប្តីប្រពន្ធរួមនិងមានមិត្តភក្តិគាត់ម្នាក់ទៀត បានចូលទៅក្នុងបន្ទប់ហូបអីតិចតួចរួច បានទុកម៉ូតូនៅជាប់មុខបន្ទប់ខាងក្រៅ ហើយខ្ទាស់កន្លឹះខាងក្នុង ស្រាប់តែភ្លាមនោះដែរ គាត់បានឃើញជនសង្ស័យមានគ្នា៣នាក់ ដើរអើតលើមសំឡឹងមើលឃើញរាងស្ងាត់ ក៏យកលួសមួយខ្សែចងត្រចៀកទ្វារពីខាងក្រៅ រួចក៏ធ្វើសកម្មភាពកាច់ក ម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1-M 4714 បានសម្រេចជិះចេញមកក្រៅ រួចក៏បងប្រុសដែលជាសន្តិសុខក្រឡេកឃើញ ស្រែកឲ្យប្រជាពលរដ្ឋជិតខាង ជួយដេញក៏ជនសង្ស័យព្យាយាម ជិះរត់គេចខ្លួរហូតដល់ផ្លូវព្រះមុន្នីវង្ស ចំណុចស្តុបពេទ្យចិន នៅក្នុងខណ្ឌបឹងកេងកង ក៏ជនសង្ស័យដួលម៉ូតូត្រូវសមត្ថកិច្ច និងអ្នកព័ត៌មានជាច្រើនអង្គភាព ឃាត់វាយខ្នោះបានម្នាក់ និងបក្ខ២នាក់ទៀត បន្តជិះរត់គេចខ្លួនបាត់ទៅ ។

ក្រោពេលសមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ជនសង្ស័យបានក៏ទំនាក់ទំនង ទៅខាងសមត្ថកិច្ចខណ្ឌមានជ័យ ឲ្យចុះមកយកជនសង្ស័យខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពន់ទី ១ ដើម្បីធ្វើការសាកសួរ និងឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ច តាមស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត យកមកចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×