Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហបុរី គ្រោងផ្តល់ជំនួយប្រមាណជាង១៩លានដុល្លារសិង្ហបុរី ជួយដល់ប្រទេសក្រីក្រ តាមរយៈគំនិតផ្តួចផ្តើម មូលនិធិហិរញ្ញវត្ថុអន្តរជាតិ

សិង្ហបុរី ៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរីកាលពីថ្ងៃពុធ ទី៣១នេះបាននិយាយថា ប្រទេសសិង្ហបុរីនឹងចូលរួមគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ក្នុងគោលបំណងដើម្បីជួយសង្គ្រោះដល់ប្រទេសដែលមានប្រាកចំណូលទាប និងកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩។

ប្រទេសសិង្ហបុរីនឹងបរិច្ចាកថវិកាចំនួន ១៩,៦ លានដុល្លារអាមេរិក ដែលប្រមាណជា(២៦,៤ លានដុល្លារសិង្ហបុរី)ទៅកាន់មូលនិធិ IMF(រូបិយវត្ថុអន្តរជាតិ) និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាពទ ប់ទល់នឹងវិបត្តិ កូវីដ១៩ និងជំនួយពិសេស។

ក្នុងនោះ ថវិកាចំនួន ៩៧ម៉ឺនដុល្លារ បន្ថែមទៀតនឹងបែងចែកកញ្ចប់ហិរញ្ញប្បទានរបស់ មូលនិធិហរិញ្ញវត្ថុអន្តរជាតិដើម្បីជួលសម្រាលបន្ទុកបំណុលរបស់ប្រទេសសូម៉ាលី ខណៈការផ្តល់ជំនួយរបស់សិង្ហបុរីនេះ នឹងត្រូវអនុម័តយល់ព្រមពីសភានៅថ្ងៃទី ៥ ខែមេសាខាងមុខនេះ។

អាជ្ញាធររូបិយវត្ថុសិង្ហបុរី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសសិង្ហបុរីគឺមានការគាំទ្រខ្ពស់ចំពោះការជួយ ស្រោចស្រង់សេដ្ឋកិច្ចពិភពលោកដែលកំពុងមានការរីករាលដាលជំងឺកូវីដ១៩។

ទន្ទឹមជាមួយនឹងការចូលរួមផ្តល់ជំនួយពីបណ្តាសមាជិកប្រទេសជាច្រើន ប្រទេសសិង្ហបុរីបានឧបត្តម្ភជំនួយដល់មូលនិធិហរិញ្ញវត្ថុអន្តរជាតិដើម្បីជួយឆ្លើយតប និងបង្ហាញពីការគាំទ្រជាសមូហភាពក្នុងការជួយជ្រុមជ្រែងចំពោះប្រទេសដែលមានជួបវិបត្តិគ្រោះថ្នាក់ខ្លាំង។

ចំពោះជំនួយរបស់សិង្ហបុរីក្នុងរង្វង់ទឹកប្រាក់១៧, ៦ លានដុល្លារអាមេរិកនេះ នឹងត្រូវផ្តល់ជូនទៅកាន់ មូលនិធិដោះស្រាយគ្រោះមហន្តរាយ និងជំនួយសង្គ្រោះដែលបានបង្កើតចាប់តាំងពីឆ្នាំ២០១៥មក។ ជំនួយនេះធ្វើឡើង ក្នុងគោលបំណងដើម្បីជួយសង្គ្រោះចំពោះសមាជិកណាមួយដែលក្រីក្របំផុតរបស់មូលនិធិហរិញ្ញវត្ថុអន្តរជាតិ ក្នុងករណីដែលកំពុងជួបគ្រោះមហន្តរាយធម្មជាតិ រឺក៏ជំងឺរាតត្បាតពិភពលោកណាមួយ។

ក្នុងនោះ ប្រទេសសិង្ហបុរីនឹងធ្វើការបរិច្ចាកថវិកាចំនួន ២លានដុល្លារទៅកាន់កម្មវិធីគំនិតផ្តួចផ្តើមអភិវឌ្ឍសមត្ថភាពក្នុងវិបត្តិកូវីដ១៩ ដោយសង្ឃឹមថាចំនួនទឹកប្រាក់ដែលរៃអង្គាសពីសមាជិកនឹងអាចកើនឡើងបានចំនួន១០០លានដុល្លារដើម្បីគ្រាំទ្រនូវតម្រូវការជាបន្ទាន់ ចំពោះប្រទេសដែលកំពុងរងគ្រោះខ្លាំងពីជំងឺរាតត្បាត។
Finally, a grant of US$970,000 will be provided to the Trust for Special Poverty Reduction and Growth Operations for the Heavily Indebted Poor Countries to support a US$344 million IMF financing package for Somalia debt relief.

ក្នុងនោះជំនួយឥតសំណង់ចុងក្រោយរបស់សិង្ហបុរីដែលមានទឹកប្រាក់ចំនួន ៩៥ម៉ឺនដុល្លារនឹងផ្តល់ជូនទៅដល់កម្មវីធីប្រតិបត្តិការសម្រាប់កាត់បន្ថយភាពក្រីក្រ និងប្រតិបត្តិការរីកចម្រើនសម្រាប់បណ្តាប្រទេសក្រីក្រដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងការគាំទ្រដល់កញ្ចប់បរិញ្ញប្បទានចំនួន ៣៤៤លានដុល្លាររបស់មូលនិធិហរិញ្ញវត្ថុអន្តរជាតិក្នុងការជួយសម្រាលបំណុលរបស់ប្រទេសសូម៉ាលី។
អាជ្ញាធររូបិយវត្ថុសិង្ហបុរីក៏បានបន្ថែមទៀតថា មូលនិធិហិរញ្ញវត្ថុអន្តរជាតិ បានវាយតម្លៃពីបំណុលក្រៅរបស់ប្រទេសសូម៉ាលីថា មិនមាននិរន្តភាព ហើយបំណុលនេះត្រូវមានជំនួយជាបន្ទាន់ដើម្បីលុបចោល៕
ប្រភព: CNA
រក្សាសិទ្ធិដោយ៖CEN

×