Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

នារសៀលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច តាមរយៈកម្មវិធី zoom ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ព្រះរាជក្រឹត្យការលើកលែងទោស និងបន្ធូរបន្ថយទោស គឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយ សម្រាប់ជួយជំរុញឱ្យទណ្ឌិតគ្រប់ៗរូប រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ មានសីលធម៌រស់នៅល្អ និងចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ដើម្បីឆាប់ទទួលបានការអនុគ្រោះទោស។

ក្រោយពីមតិសំណេះសំណាល របស់ឯកឧត្តម ប្រធានអង្គប្រជុំរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សា និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស យ៉ាងផុលផុស និងទទួលបានការឯកភាព លើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×