ភ្នំពេញ ៖ កម្លាំងនគរបាលអន្ដោប្រវេសន៍បាន ឃាត់ខ្លួនជនជាតិវៀតណាមទាំង១២នាក់ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថាប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន១២នាក់ ស្រីម្នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះនៅ សិប្បកម្មឈើ ផ្លូវលេខ១០៣ កែងផ្លូវលេខ៥០៨ សង្កាត់ ផ្សារដើមផ្កូវ ខណ្ឌចំការមន៕ ដោយ៖បញ្ញាស័ក្តិ